ប៉េអឹម​​រាជ​ធានី​ភ្នំពេញ​ កំពុង​​ឆែក​ឆេរ​ផ្ទះ​មេខ្លោង ក្រុម​ចាប់​​ជំរិត​ទារ​ប្រាក់​ ជន​ជាតិ​ចិន ​ឃាត់​ខ្លួន​បាន​ ២នាក់​

រាជ​ធានី​ភ្នំពេញ ៖ ​​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​កម្លាំង​កង​រាជ​​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​​សហ​ការ​ជា​មួយ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក ​ដឹក​នាំ​ដោយ​​លោក​វរសេនីយ៍​​ឯក ខេន សុវណ្ណ ​មេ​បញ្ជា​ការ​​រង​កង​រាជ​អាវុធ​ហត្ថ​​​​រាជ​​ធានី​ភ្នំពេញ ​និង​មាន​ការ​សម្រប​សម្រួល​ពី​ព្រះ​​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សៀន សុខ​ ​បាន​ចុះ​បង្ក្រាប​​និង​ធ្វើ​ការ​ឆេែក​ឆេរ​ផ្ទះ​មេ​ខ្លោង​​​ចាប់​ជំរិត​ទារ​ប្រាក់​​​ ​ស្ថិត​នៅ​ផ្ទះ​លេខ​២ ផ្លូវ​លេខ​២ សង្កាត់​ទឹក​ល្អក​ទី​៣ ខណ្ឌ​ទួល​គោក ។

ក្នុង​ប្រតិបត្តិការ​​បង្ក្រាប​និង​ឆែក​ឆេរ​ផ្ទះ​មេខ្លោង​ក្រុម​ចាប់​ជំរិត​ទារ​ប្រាក់​​​នា​វេលា​ថ្ងៃ​ត្រង់​​ថ្ងៃទី​១៦ ធ្នូ ​នេះ ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​​បាន​ទម្លុះ​ទ្វារ​ចូលផ្ទះ​ក្រុម​មេខ្លោង​ ខណៈ​ក្រុម​នេះ​មិន​ព្រម​​បើក​ទ្វារ​ឱ្យ​សមត្ថកិច្ច​ចូល​ឆែកឆេរនោះ ​និង​ចាប់​ឃាត់​ខ្ឡួន​បាន​២នាក់ ​ម្នាក់​ឈ្មោះ Zhang Zhongcheng ​ភេទ​​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជន​ជាតិ​ចិន និង​ម្នាក់​ឈ្មោះ មី ដាលីន (Mey Dalin) ភេទស្រី​ អាយុ​២៣​ឆ្នាំ ​ជា​ជន​ជាតិ​ចិន ​ទាំង​​​២នាក់នេះ​ស្នាក់​នៅ​​​កន្លែងឆែក​ឆេរ​ខាង​លើ ។​

​​សូម​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​​​​បាន​​ឃាត់​ខ្លួន​ក្រុម​​ជន​សង្ស័យ​​ចាប់​ជំរិត​ទារ​ប្រាក់​បាន​៦នាក់​​ជា​ជន​​ជាតិចិន ​កាល​ពី​ថ្ងៃទី​១៤-១៥ ធ្នូ ២០១៥ ​នៅ​ខណ្ឌ​​មាន​ជ័យ និង​ខណ្ឌ​ចំការ​មន​ ទើប​ឈាន​ដល់​ការ​​ឆែក​ឆេរ​​​លំនៅ​​ឋាន​ខាង​​លើនេះ ៕

ប៉េអឹម​​រាជ​ធានី​ភ្នំពេញ​ កំពុង​​ឆែក​ឆេរ​ផ្ទះ​មេខ្លោង ក្រុម​ចាប់​​ជំរិត​ទារ​ប្រាក់​ ជន​ជាតិ​ចិន ​ឃាត់​ខ្លួន​បាន​ ២នាក់​
ប៉េអឹម​​រាជ​ធានី​ភ្នំពេញ​ កំពុង​​ឆែក​ឆេរ​ផ្ទះ​មេខ្លោង ក្រុម​ចាប់​​ជំរិត​ទារ​ប្រាក់​ ជន​ជាតិ​ចិន ​ឃាត់​ខ្លួន​បាន​ ២នាក់​
ប៉េអឹម​​រាជ​ធានី​ភ្នំពេញ​ កំពុង​​ឆែក​ឆេរ​ផ្ទះ​មេខ្លោង ក្រុម​ចាប់​​ជំរិត​ទារ​ប្រាក់​ ជន​ជាតិ​ចិន ​ឃាត់​ខ្លួន​បាន​ ២នាក់​
ប៉េអឹម​​រាជ​ធានី​ភ្នំពេញ​ កំពុង​​ឆែក​ឆេរ​ផ្ទះ​មេខ្លោង ក្រុម​ចាប់​​ជំរិត​ទារ​ប្រាក់​ ជន​ជាតិ​ចិន ​ឃាត់​ខ្លួន​បាន​ ២នាក់​
ប៉េអឹម​​រាជ​ធានី​ភ្នំពេញ​ កំពុង​​ឆែក​ឆេរ​ផ្ទះ​មេខ្លោង ក្រុម​ចាប់​​ជំរិត​ទារ​ប្រាក់​ ជន​ជាតិ​ចិន ​ឃាត់​ខ្លួន​បាន​ ២នាក់​
ប៉េអឹម​​រាជ​ធានី​ភ្នំពេញ​ កំពុង​​ឆែក​ឆេរ​ផ្ទះ​មេខ្លោង ក្រុម​ចាប់​​ជំរិត​ទារ​ប្រាក់​ ជន​ជាតិ​ចិន ​ឃាត់​ខ្លួន​បាន​ ២នាក់​
ប៉េអឹម​​រាជ​ធានី​ភ្នំពេញ​ កំពុង​​ឆែក​ឆេរ​ផ្ទះ​មេខ្លោង ក្រុម​ចាប់​​ជំរិត​ទារ​ប្រាក់​ ជន​ជាតិ​ចិន ​ឃាត់​ខ្លួន​បាន​ ២នាក់​
ប៉េអឹម​​រាជ​ធានី​ភ្នំពេញ​ កំពុង​​ឆែក​ឆេរ​ផ្ទះ​មេខ្លោង ក្រុម​ចាប់​​ជំរិត​ទារ​ប្រាក់​ ជន​ជាតិ​ចិន ​ឃាត់​ខ្លួន​បាន​ ២នាក់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត