របាយការណ៍៖ អ្នកស្រឡាញ់ ភេទដូចគ្នាទទួល រងការសម្លុត ដោយសារ អត្តសញ្ញាណយេនឌ័រ

ភ្នំពេញ៖ តាមការស្រាវជ្រាវ ជាច្រើនបង្ហាញថា ឥរិយាបថស្រឡាញ់ ភេទដូចគ្នា ទទួលរងការរើសអើង ទៅលើអ្នក ប្ដូរភេទកើតមាន ជាទូទៅនៅតាមគ្រឹះស្ថានអប់រំ និងទូទាំងសកលលោក ជាពិសេសពួកគេបានទទួលរង ការគំរាម សម្លុតផងដែរ ដោយសារអត្តសញ្ញាណយេនឌ័រ ។

ការស្រាវជ្រាវរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានបង្ហាញថា  អាកប្បកិរិយាបែបនេះក៏កើតមាន ជាទូទៅនៅតាមសាលារៀន របស់កម្ពុជាផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ម.ស.ម.ក បានឲ្យដឹងទៀតថា លទ្ធផលនៃការស្រាវជ្រាវទូទាំង ប្រទេសមួយ អំពីការសម្លុតដែលស្រ្ដីស្រឡាញ់ស្រ្ដី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្ដូរភេទ “អ្នកស្រឡាញ់ភេទដូចគ្នា” គឺពួកគេបានជួបប្រទះ ក្នុងអំឡុងពេលដែលសិក្សា នៅតាមសាលារៀន នៅក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់ រយៈពេលវែងនៃការសម្លុត។

ប្រភពបន្តថា “របាយការណ៍នេះបង្ហាញ ពីរបបគំហើញនៃការ អង្កេតទូទាំងប្រទេស ការពិភាក្សា ក្រុមសម្ភាសន៍ និងការស្រាវជ្រាវលើឯកសារពាក់ព័ន្ធ ដូចជា ការសិក្សាពីគ្រប់ទិសទី ក្នុងពិភពលោក និងផ្ដល់នូវអនុសាសន៍ ទៅលើដំណោះស្រាយទៅលើ បញ្ហានៃការសម្លុត ជាលក្ខណៈប្រព័ន្ធ ដោយសារនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ការបង្ហាញនូវទំនោរយេនឌ័រ ក្នុងប្រព័ន្ធអប់រំ របស់ប្រទេសកម្ពុជា”។

ការស្រាវជ្រាវរបស់ ម.ស.ម.ក បានបង្ហាញថា ក្នុងចំណោមអ្នកចូលរួមអង្កេតចំនួន២៥៤ នាក់ដែលជាអ្នក ស្រឡាញ់ ភេទដូចគ្នា ៩៣,៥៩%នៃអ្នករួមអង្កេត បានរាយការណ៍ថា ធ្លាប់រងការសម្លុតដោយសារ តែអត្តសញ្ញាណយេនឌ័រ៕

របាយការណ៍៖ អ្នកស្រឡាញ់ ភេទដូចគ្នាទទួល រងការសម្លុត ដោយសារ អត្តសញ្ញាណយេនឌ័រ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត