ម៉ូតូ​២​គ្រឿង​បុក​គ្នា​ ស្លាប់​​មន្ត្រី​យោធា​ទ័ពអាកាសម្នាក់

រាជ​ធានីភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​ដួលរ​ដូករ​ណែ​ល​នៅ​តាម​ផ្លូវ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ផ្លោង​១០​ម៉ែត្រ​ដេក​ស្លាប់​នៅ​មាត់​ប្រឡាយ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពីវេលា​ម៉ោង​១១​ និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៤ ​ធ្នូ តាម​ផ្លូវលំ​វត្ត​ពោធិ៍  ភូមិ​អក​រំដួល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ព​ណ៌ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM-0783 ចំណែកម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ ព​ណ៌ក្រហម​កាច់​ស្លាក​លេខ​បាត់​ហើយ ម្ចាស់​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ដឹង​ថា មុន​ពេល​ភ្ញាក់ផ្អើល​នេះ​មាន​អ្នក​ភូមិ​ម្នាក់​បាន​ជិះ​ម៉ូតូ​កាត់​តាម​ផ្លូវ​នោះ​ក៏​ប្រទះ​ឃើញ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ដួល​នៅ​លើ​ផ្លូវលំ បន្ទាប់​មក​បាន​ចុះ​ដើរ​មើលឃើញ​មនុស្ស​ដេក​នៅ​ច​ម្ងាយ​ពី​ម៉ូតូ​ជាង​១០​ម៉ែត្រ ពិនិត្យ​មើល​ទើប​ដឹង​ថា​ស្លាប់​បាត់​ទៅ​ហើយ ។

ឃើញ​ដូច្នេះ​អ្នក​ភូមិ​ម្នាក់​នោះ បាន​ទូរស័ព្ទ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​មក​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទាក់ទង​រក​សាច់ញាតិ​សព​ជន​រង​គ្រោះ​មក​ដល់​បានឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សែ​ម សុ​ភក្ត្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មន្ត្រី​យោធា​ទ័ពអាកាស  បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ស្វាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ ៕

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ ស្លាប់​​មន្ត្រី​យោធា​ទ័ពអាកាសម្នាក់
ម៉ូតូ​២​គ្រឿង​បុក​គ្នា​ ស្លាប់​​មន្ត្រី​យោធា​ទ័ពអាកាសម្នាក់
ម៉ូតូ​២​គ្រឿង​បុក​គ្នា​ ស្លាប់​​មន្ត្រី​យោធា​ទ័ពអាកាសម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត