នគរបាលខណ្ឌដង្កោ ស្ទាក់ចាប់ចោរ លួចកាច់កម៉ូតូ បានម្នាក់ នៅព្រឹកនេះ

ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌល​ ព័ត៌មានដើមអម្ពិល បានឲ្យដឹងថា នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ប្រជាពលរដ្ឋ ដែលទុកចោលនៅលើភ្លឺស្រែ កើតឡើងនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

ក្រោយពីជនស្ស័យធ្វើសកម្មភាពកាច់កម៉ូតូ បានសម្រេចហើយ ក៏ព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌដង្កោ ដែលដឹកនាំផ្ទាល់ដោយលោក ជឹម ស៊ីថា បានឡោមព័ន្ធគ្រប់ច្រកល្ហក រហូតចាប់បាននៅចំណុចមុខវត្តភូមសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

លោកអធិការខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា «បក្ខពួកជនសង្ស័យមានគ្នាចំនួន ០២នាក់ ហើយជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីយកមកកាត់ទោស ទៅតាមផ្លូវច្បាប់» ។

ដោយឡែកជនរងគ្រោះ ឈ្មោះ ទូច ណារ៉ា អាយុ៣៨ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ  ហើយឈ្មោះជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចមិនទាន់បានបញ្ជាក់ នៅឡើយនោះទេ៕

នគរបាលខណ្ឌដង្កោ ស្ទាក់ចាប់ចោរ លួចកាច់កម៉ូតូ បានម្នាក់ នៅព្រឹកនេះ
នគរបាលខណ្ឌដង្កោ ស្ទាក់ចាប់ចោរ លួចកាច់កម៉ូតូ បានម្នាក់ នៅព្រឹកនេះ
នគរបាលខណ្ឌដង្កោ ស្ទាក់ចាប់ចោរ លួចកាច់កម៉ូតូ បានម្នាក់ នៅព្រឹកនេះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត