អត្ថប្រយោជន៍​នៃ​ជីរ​អង្កាម​

អត្ថប្រយោជន៍​នៃ​ជីរ​អង្កាម​

ជីរអង្កាម​មិន​ត្រឹមតែ​អាច​យក​មក​ចម្អិន​ជា​ម្ហូប​បាន​នោះ​ទេ វា​ថែមទាំង​អាច​ប្រើ​ជា​ថ្នាំ​បាន​ទៀត​ផង វា​មាន​វីតាមីន​C ប៉ូ​តា​ស្យូម និង​សារធាតុចិញ្ចឹម​ជាច្រើន​ទៀត ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ប្រភេទ​ជំងឺ​ដែល​វា​អាច​ព្យាបាល​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ការពារ​ជំងឺ​ពុក​ឆ្អឹង​
នៅពេល​ដែល​អ្នក​បរិភោគ​ជីរ​អង្កាម នោះ​វា​នឹង​ជួយ​ការពារ​កោសិកា​នៃ​ឆ្អឹង​មិន​ឱ្យ​វា​ងាយ​ពុក ឬ​មាន​បញ្ហា​កើតឡើង​ឡើយ​។​

ការពារ​ក្រពះ​
ជីរអង្កាម​អាច​ធ្វើជា​ថ្នាំ​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​រំលាយ​អាហារ​មិនបាន​ល្អ ហើម​ពោះ ត្អើក ចង់​ក្អួត​ជាដើម ក្រោយពេល​ដែល​អ្នក​ពិសារ​រួច អ្នក​នឹង​មាន​អាការៈ​ធូរស្បើយ​ជាមុន​។​

កាត់បន្ថយ​អា​ការៈឈឺ​ពោះ​ពេល​មក​រដូវ​
នៅក្នុង​ជីរអង្កាម​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​ធ្វើឱ្យ​ស្ត្រី​មិនសូវ​ឈឺពោះ​ពេល​មក​រដូវ ដោយ​ពេល​ដែល​រដូវ​អ្នក​ចាប់ផ្តើម​មក អ្នក​អាច​បរិភោគ​រាល់ថ្ងៃ ដោយ​មួយថ្ងៃ​អ្នក​អាច​ពិសារ​៤​ដង ម្តង​អ្នក​អាច​បរិភោគ​ចំនួន​៣០​មី​លី​ក្រាម ហើយ​ក្រោយពេល​ដែល​អ្នក​បរិភោគ​៣​ថ្ងៃ វា​នឹង​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់​នេះ​បាន​។​

កាត់បន្ថយ​អាការៈធាត់​
នៅក្នុង​ជីរអង្កាម​នេះ​មាន​ជាតិ​សរសៃ​ដែល​អាច​ធ្វើឱ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ថា​ឆ្អែត ម្យ៉ាងទៀត​វា​អាច​ជួយ​ការពារ​អ្នក​មិន​ឱ្យ​បរិភោគ​អាហារ​ផ្សេងៗ​ច្រើន ថែម​ទាំង​អាច​ជួយ​រំលាយ​អាស៊ីត​ខ្លាញ់​ដែលមាន​ក្នុង​រាងកាយ​អ្នក​បាន​ទៀត​ផង​។​

ការពារ​មិន​ឱ្យ​ឆាប់​ចាស់​
នៅក្នុង​នោះ​មាន​ពពួក​វីតាមីន​B​ដែល​អាច​ការពារ​ស្បែក​អ្នក​ឱ្យមាន​សុខភាព​ល្អ និង​មាន​លក្ខណៈ​ទន់​រលោង និង​ម៉ត់​ទៀតផង​។​

ចៀស​ពី​ជំងឺមហារីក​
ក្រោយពេល​ដែល​អ្នក​ពិសារ​វា​រួច វា​នឹង​ជួយ​អ្នក​ឱ្យ​ចៀសផុត​ពី​មហារីក​បាន ដោយសារ​តែ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ការពារ​កោសិកា​នៃ​មហារីក​មិនឱ្យ​រីកដុះដាល​ក្នុង​រាងកាយ​អ្នក​បាន​ឡើយ ដូចនេះ​ជំងឺមហារីក​នឹង​ចាក​ឆ្ងាយ​ពី​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។