​ដើម្បី​បញ្ជាក់​ស្នេហ៍​ស្មោះសង្សារ​មួយគូ​សម្រេចចិត្ត​ចង់ក​សម្លាប់ខ្លួន​តាម​គ្នា​

​ខេត្តកណ្តាល​៖​សង្សារ​មួយគូ​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​តាម​គ្នា​ជា​បន្ត​បន្ទាប់ពី​ខាង​ស្រី​បាន​ចងក​សម្លាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៥ ហើយ​ខាង​ប្រុស​មិនអាច​រស់នៅ​បាន​ក៏​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ ដើម្បី​បញ្ជាក់​ស្នេហ៍​ស្មោះ​។ 

​    ​តាម​ប្រភព​ព័​ត៌​មា​ពី​មន្ត្រីនគរបាល​ខេត្តកណ្តាល​បាន​និយាយថា សង្សារ​មួយគូ​នេះ​ខាង​ស្រី​មានឈ្មោះ ហាន គីម​ឆេង ហៅ​ស្រី​ម៉ៅ អាយុ​១៧​ឆ្នាំ ឯខាង​ប្រុស​ឈ្មោះ សុខា សុ​លីម អាយុ​១៧​ឆ្នាំ អ្នក​ទាំងពីរ​ជា​សិស្ស​រស់នៅ​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។ សមត្ថកិច្ច​បានដាក់​ការ​សន្និដ្ឋានថា ពួក​ទាំង​ចងក​សម្លាប់ខ្លួន​ដោយសារ​បញ្ហា​វិបត្តិ​ស្នេហា​។ 

​    ​ប្រភព​ដដែល​បន្តថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ហាន គីម​ឆេង ភេទ​ស្រី​១៧​ឆ្នាំ ក្នុងភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល បាន​ចង​-​ក​សម្លាប់ខ្លួន នៅ​ម៉ោង​១១ និង​០០​នាទី​យប់ នៅ​ថ្ងែ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ។ ប្រភព​បញ្ជាក់ថា មុន​កើតហេតុ​ម៉ោង​៦ និង​០០​នាទី​ល្ងាច ជនរងគ្រោះ​បាន​ប្រាប់​ឪពុកម្តាយ​ថា ងងុយដេក​ណាស់ ហើយក៏​ចូលដេក​ទៅ ចំណែក​ឪពុកម្តាយ ក៏​ចូលដេក​ដែរ លុះ​ម៉ោង​១២ និង​៣០​នាទី​មាន ឈ្មោះ កុង សុខ​ត្រូវជា​ជីតា របស់​ជនរងគ្រោះ​ឡើង​បទ​ជើង​តូច ស្រាប់​ឃើញ​ចៅ​បាន​ចងក​នៅក្បែ​កាំជណ្តើ​ផ្ទះ ស្លាប់​បាត់ទៅហើយ​។ ចំណែក​ជនរងគ្រោះ​ទី​២-​ឈ្មោះ សុខា សុ​លីម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ជា​សិស្ស​នៅ​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​។ មុន​កើតហេតុ​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៥ និង​៣០​នាទី ជនរងគ្រោះ​បាន​ឮសូ​ថា ឈ្មោះ ហាន គីម​ឆេង ហៅ ស្រី​ម៉ៅ ភេទ​ស្រី បាន​ស្លាប់​ដោយសា​ចងក ។ ពេល​នោ​ពេលនោះ ឈ្មោះ សុខា សុខ​លីម បាន​អង្គុយ​យំ និង​និយាយប្រាប់​ឈ្មោះ ញឹម សុវណ្ណ ដែល​ដេក​ជាមួយគ្នា​ថា ជួយ​គិត​មើលៗ ហើយក៏​ដើរ​ចេញទៅ​បាត់​។ លុះដល់​ម៉ោង​៦ និង​០០​នាទី​ព្រឹក ម្ដាយ​ជនរងគ្រោះ​ដើររក​កូន ក៏​ប្រទះឃើញ​កូន​ចងក​នឹង​មែក​ស្វាយ​ស្លាប់​បាត់ទៅហើយ​។​

​    ​ក្រោយពេល កើតហេតុ​សមត្ថកិច្ច បាន​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើការ​កោសល្យ វិ​ច្ច័​យ​លើ​សព​ជនរងគ្រោះ និង​បាន​រកឃើញថា ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាត ដោយ​ចងក​សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន ចំណែក​សព​ប្រគល់ជូន​ក្រុម គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​ដើម្បី​បញ្ជាក់​ស្នេហ៍​ស្មោះសង្សារ​មួយគូ​សម្រេចចិត្ត​ចង់ក​សម្លាប់ខ្លួន​តាម​គ្នា​
​ដើម្បី​បញ្ជាក់​ស្នេហ៍​ស្មោះសង្សារ​មួយគូ​សម្រេចចិត្ត​ចង់ក​សម្លាប់ខ្លួន​តាម​គ្នា​
​ដើម្បី​បញ្ជាក់​ស្នេហ៍​ស្មោះសង្សារ​មួយគូ​សម្រេចចិត្ត​ចង់ក​សម្លាប់ខ្លួន​តាម​គ្នា​