​ឃាតករ​មិន​ស្គាល់មុខ​ចូល​កាប់​ឪពុក​ស្លាប់ និង​កូនស្រី​របួសធ្ងន់​នៅ​ស្រុក​កំពង់ត្រាច

​ដោយ​៖​អួ​ង វឹង​

​ខេត្តកំពត​៖​ឪពុក​ត្រូវបាន​ឃាតករ​មិន​ស្គាល់មុខ​កាប់​ស្លាប់​យ៉ាង​សាហាវព្រៃផ្សៃ ខណៈដែល​កូនស្រី​របួសធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦ និង​៤០​នាទី​ព្រលប់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​អ​ង្គោ​ង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុ​កំពង់ត្រាច ខេត្តកំពត ជាប់​និង​ព្រំប្រទល់ ស្រុក ដំណាក់​ចង្អើរ ខេត្ត កែប​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ឪពុក ឈ្មោះ​ឃឹម ខន អាយុ​៦០​ឆ្នាំ (​ស្លាប់​) និង​កូនស្រី ឈ្មោះ​ហ៊ុយ ធូ អាយុ​៣៣​ឆ្នាំ អ្នក​ទាំងពីរ រស់នៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​សម​ត្ត​កិច្ច នគរបាល​ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ត្រូវ​ឃាតករ​មិន​ស្គាល់មុខ ចូលទៅ​ធ្វើឃាត ដោយ​ប្រើ​កាំបិត​កាប់ និង​វាយ បណ្តាល​ឲ្យ​ជនរងគ្រោះ ជា​ឪពុក​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​កូនស្រី​របួសធ្ងន់ ក្រោយ​ហេតុការណ៍ ត្រូវបាន​គេ​ជួយសង្គ្រោះ​និង ដឹក​នាំយកទៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​កំពង់ត្រាច ។ ដោយឡែក​ខាង​ជនល្មើស សមត្ថកិច្ច​មិនទាន់​កំណត់​បាន​នូវមុខ សញ្ញា​នៅឡើយ​ទេ​។​សម​ត្ត​កិច្ច ដដែល​បាន​អោយដឹងទៀតថា ជនរងគ្រោះ​ធ្លាប់មាន​ទំនាស់​ជាមួយ​អ្នកភូមិ កន្លងមក បើតាម​កា​រស​ន្និ​ស្ថាន  នេះ​ជា​ករណី ឃាតកម្ម ហើយ​កម្លាំង​សមត្ថកិច្ច ក៏បាន និង​កំពុងតែធ្វើការ​ស្រាវជ្រាវ រក ករណី​ពិតប្រាកដ ឃូ​ន​ដល់​ជនរងគ្រោះ​៕ 