លោក ហោ ណាំហុង មិនចាប់អារម្មណ៍ សន្និសីទ សារព័ត៌មានលោក សួន សេរីរដ្ឋា បកស្រាយពីការចោទ ប្តឹងលោក

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានថ្លែងថា លោកមិនចាប់អារម្មណ៍ចំពោះសន្និសីទសារព័ត៌មាន របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរនោះទេ។

សន្និសីទដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនាទីស្នាក់ការកណ្តាលរបស់បក្ស នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្រោមប្រធានបទ “ការចោទប្តឹង លោក ហោ ណាំហុង ពីបទបរិហាកេរ្តិ៍ លោក សួន សេរីរដ្ឋា និងញុះញង់ឲ្យមានការរើសអើងគណបក្សកាន់អំណាចខ្មែរ”។

សន្និសីទនេះ នឹងធ្វើឡើង ដើម្បីបកស្រាយបង្ហាញអំពីពាក្យសម្តីរបស់ លោក ហោ ណាំហុង ដែលបាននិយាយកាលពីពេលថ្មីៗនេះ ដែលមានអត្ថន័យ ខ្លឹមសារបរិហាកេរ្តិ៍ លោក សួន សេរីរដ្ឋា ក៏ដូចជាពាក្យសម្តីមួយចំនួនទៀត ដែលបង្កប់ន័យញុះញង់ឲ្យមហាជន និងពលរដ្ឋខ្មែរទូទាំង ប្រទេសមានការរើសអើង ចំពោះគណបក្សកាន់អំណាចខ្មែរ ដូចជាពាក្យថា មានសមាជិកជា ភេរវករនៅក្នុងគណបក្សអំណាចខ្មែរជាដើម។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការចូលរួម បិទកិច្ចប្រជុំលើកទី៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ នៅសណ្ឋាគារកាំបូឌីយ៉ាណា ថា “លោកដែលបង្កើកគណបក្សអំណាចខ្មែរ លោកសួន សេរីដ្ឋា ចូលរួមអត់មានបញ្ហាកន្លងមកទេ ។ គាត់មានបញ្ហាយុត្តិធម៌ដែរ អាហ្នឹង ខ្ញុំដឹង បើចង់បានឯកសារ ទៅរកក្រសួងយុត្តិធម៌ គេមានអីខ្លះ ឯកសារជាភស្តុតាងស្រាប់”៕

លោក ហោ ណាំហុង មិនចាប់អារម្មណ៍ សន្និសីទ សារព័ត៌មានលោក សួន សេរីរដ្ឋា បកស្រាយពីការចោទ ប្តឹងលោក