Liverpool​ ​អាច​ទិញ​​ Subotic ​​ខែ​មករា បន្ទាប់​ពី​ Lovren ​របួស

Liverpool​ ​អាច​ទិញ​​ Subotic ​​ខែ​មករា បន្ទាប់​ពី​ Lovren ​របួស

​​Jurgen Klopp អ្នកចាត់ការ​ក្រុម​ Liverpool ​អាច​នឹង​​ទិញ​យក​​អតីត​កូន​ក្រុម​របស់​លោក​ Neven Subotic របស់​ក្រុម​ Borussia Dortmund ​មក​ជួយ​ហង្ស​ក្រហម​នៅ​ខែ​មករា​ខាង​មុខ​នេះ បន្ទាប់​ពី​ខ្សែ​ការពារ​ Dejan Lovren របួស​ធ្ងន់ធ្ងរ កាល​ពី​ចុង​សប្ដាហ៍។

 

Liverpool​ ​អាច​ទិញ​​ Subotic ​​ខែ​មករា បន្ទាប់​ពី​ Lovren ​របួស

 

​​កីឡាករ​ជម្រើស​ជាតិ​ក្រូអាត​ Lovren បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ ត្រូវ​ដាក់​អុកស៊ីហ្សែន​សែង​ចេញ​ពី​ទីលាន​ បន្ទាប់​ពី​កីឡាករ​ Craig Gardner ​របស់​ក្រុម​ West Brom ឈូស​ជើង​ អំឡុង​ពេល​​ប្រកួត​ស្មើ​គ្នា ២-២ នៅ​ Premier League ​កាល​ថ្ងៃ​អាទិត្យ។

 

​បើ​តាម​ Mirror បាន​ឲ្យ​ដឹង​ថា Lovren នឹង​អវត្តមាន​​អំឡុង​ពេល​បុណ្យណូអែល​ និង​អាច​រហូត​ដល់​ឆ្នាំ​ថ្មី​ទៀត ដែល​ធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម មាន​ជម្រើស​​ស្ដួចស្ដើង​បំផុត សម្រាប់​តំណែង​​ខ្សែ​ការពារ​កណ្ដាល ស្រប​ពេល​ដែល​ Mamadou Sakho ​ក៏​មិន​ទាន់​ជា​ Fit ១០០% ផង។ ដូច្នេះ​​អ្នកចាត់ការ​ Klopp អាច​នឹង​ទិញ​យក​ Subotic ​ទៅ​កាន់​ Anfield ​នា​ខែ​មករា​ខាង​មុខ​នេះ។

 

Liverpool​ ​អាច​ទិញ​​ Subotic ​​ខែ​មករា បន្ទាប់​ពី​ Lovren ​របួស

 

Liverpool​ ​អាច​ទិញ​​ Subotic ​​ខែ​មករា បន្ទាប់​ពី​ Lovren ​របួស

Subotic ​និង​ Klopp ​កាល​នៅ​ដឹក​នាំ​ Dortmund

 

​កីឡាករ​វ័យ​២៧​ឆ្នាំ​សញ្ជាតិ​សែប ​Subotic ធ្លាប់​ជា​សមាជិក​ដ៏​សំខាន់​របស់​ Klopp ​កាល​លោក​នៅ​ដឹក​នាំ​ Dortmund ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ថ្មី Thomas Tuchel ​​កីឡាករ​រូប​នេះ ពុំ​សូវ​បាន​ចូល​លេង​ទេ ដោយ​ជាប់​ជម្រើស​ដំបូង​តែ​២​ដង​ប៉ុណ្ណោះ​នៅ​ Bundesliga ​រដូវ​កាល​នេះ៕

 

-ចុចអាន៖ ហេតុ​អ្វី​ Klopp នាំ​ Liverpool អបអរ​ក្រោយ​ស្មើ​ West Brom ​ក្នុង​ដី​ខ្លួន​ឯង?

 

​ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត
​ប្រភព៖ squawka