កម្មករ​រោង​ចក្រ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេសក្រុង​បាវិត​ធ្វើ​កូដ​កម្ម​ និង​បាតុកម្ម​មិន​ចូល​ធ្វើ​ការ​

ខេត្តស្វាយរៀង ​៖​ នៅ​វេលា​ម៉ោង​១ ​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​១៦​ ធ្នូ​ ២០១៥​នេះ​ មានកម្ម​ករ-ក​ម្មការ​នី​រោងចក្រ​រាប់​ពាន់​នាក់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ​ក្រុង​បា​វិត​នាំ​គ្នា​ធ្វើ​កូដកម្ម​ និង​បាតុកម្ម​មិន​ចូល​ធ្វើការ​ និង​យក​ដុំ​ថ្ម​គប់​ចូល​រោងចក្រ​ណា​ដែល​មិន​ព្រម​ចេញ​មក​ចូលរួម​ធ្វើ​បាតុកម្ម។

​តំណាង​កម្មករ​​​បាន​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​បាតុកម្ម​នេះ​ក្នុង​គោលបំណង​ទាមទា​រលក្ខ​ខណ្ឌ​ឲ្យ​ថៅកែ​រោងចក្រ​ដំឡើង​ប្រាក់ខែ​តាម​កិច្ចសន្យា​ក្នុង​មួយ​ឆ្នាំ​២០​ដុល្លារ ក៏​ប៉ុន្តែ​ភាគី​រោងចក្រ​ដំឡើង​ឲ្យ​ត្រឹមតែ​១០​ដុល្លារ ​ទើប​ពួក​គេ​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ ​និង​បាតុកម្ម​ទាមទារ​ឲ្យ​ថៅកែ​គោរព​កិច្ច​សត​ន្យា​ការងារ​ ៕