​​លោកស្នងការ​រង​​ខេត្ត​ចុះ​ណែនាំ​អប់រំ​​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ថ្មី​ដល់​អ្នកបើកបររថយន្ត​ដឹក​កម្មករកម្មការិនី

ខេត្តកំពង់ឆ្នាំង​ ៖ លោកវរសេនីយ៍ឯក ឡុ​ច វ​ណ្ណា​រ៉ា ស្នងការ​រង​នគ​រល​បាល​ខេត្ត​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី១៥ ​ធ្នូ ​​២០១៥ បាន​ដឹកនាំ​មន្ត្រី​នគរបាលចរាចរណ៍​ផ្លូវគោក​ខេត្ត​ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ចំនួន​៦៨​នាក់ នៅ​ក្នុងភូមិ​ស្វាយ ឃុំ​ស្វាយ ​ស្រុក​សាមគ្គី​មានជ័យ​ ។

កិច្ច​ប្រ​តិ​បត្តិ​ការ​​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ដោយសារ​តែ​អ្នកបើកបរ​រថយន្តដឹក​កម្មករយល់​ដឹង​ពី​ច្បាប់​ចរាចរ​ណ៍នៅ​មាន​កម្រិត​​ទាប ​បង្កឱ្យ​​កម្មករ​រោងចក្រ រង​​របួសធ្ងន់​​ស្រាលជាង​១០០​នាក់ ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​មកនេះ  ។

លោកស្នងការ​រង​បាន​បន្ត​​ថា តាម​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​ត្រូវ​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ ​នេះ​តទៅ ​អ្នកបើកបរ​រថយន្ត​គ្មាន​ប័​ណ្ណ​​បើកបរនឹង​ត្រូវ​ជាប់ពន្ធ​ធនាគារ  ដោយឡែក ការ​ផាកពិន័យ​ផ្សេង​ៗ ត្រូវ​គុណ​​នឹង​៥​ដង​នៃ​ច្បាប់​ចរាចរណ៍​ចាស់​ ។ តាម​ផ្លូវច្បាប់​ការ​យក​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​មក​ដឹក​មនុស្ស​ជា​ទ​ង្វើ​ខុសច្បាប់ ពិសេស​​ ការ​យក​ទៅ​ដឹក​កម្មករ​ក្នុង​មួយ​រថយន្ត​ៗ មាន​រាប់សិបនាក់​ ខ្លះ​ជាង​១០០​នាក់ ជាដើម គឺ​រិ​ត​តែ​ខុសច្បាប់​ថែម​ទៀត ​។

នៅ​ចុងបញ្ចប់ លោកស្នងការ​រង​បាន​ផ្តាំផ្ញើដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ទាំងអស់​ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៏​ទាំងអស់​គ្នា ដើម្បី​សុវត្ថិភាពដល់​កម្ម​កករ ព្រោះ​ថា បើ​កម្មករ​មាន​គ្រោះថ្នាក់ ដោយ​ការ​ទ្វេ​ស​ប្រ​ហែស ​អ្នកបើកបរ​ក៏​មិន​រួចខ្លួន​ដែរ​ ៕