​Man Utd និង Spur ប្រជែង​ទិញយក Ayoze Perez

​កីឡា​៖​ខ្សែប្រយុទ្ធ​វ័យក្មេង Ayoze Perez​របស់​ក្លិប​សារិកា​ព្រៃ Newcastle United កំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ក្លិប​បិសាច​ក្រហម Manchester United និង​មាន់​ខ្នាយ​មាស Tottenham Hotspur ចំពោះ​ទម្រ​ង​លេង​របស់​កីឡាករ​រូបនេះ​។ 

​    ​លោក Louis van Gaal និង Mauricio Pochettino បាន​អះអាងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​២២​ឆ្នាំ​រូបនេះ មិនទាន់​សម្រេចចិត្តថា នឹង​ផ្លាស់​ទៅកាន់ Old Trafford ឬ White Hart Lane​នោះទេ នៅពេល​ដែរ​ទីផ្សារ​កីឡាករ​បើក​ក្នុង​ខែមករា​នោះ​។ 

​     គួរ​បញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Ayoze Perez​ផ្លាស់​ពី​ក្រុម Tenerife ទៅកាន់ Newcastle កាលពី​ឆ្នាំ​២០១៤​ហើយ បង្ហាញខ្លួន​ឲ្យ​ក្រុម​បាន​៥០​លើក​និង​ស៊ុត​បញ្ចូល​ទី​បាន​១១​គ្រាប់​។ Ayoze Perez ក៏បាន​ជួយ​ឲ្យ​ក្លិប​ទទួល​ជ័យជម្នះ​លើ​ក្រុម Tottenham Hotspur ២-១ កាលពី​ថ្ងៃអាទិត្យ​មុន​៕ 

​Man Utd និង Spur ប្រជែង​ទិញយក Ayoze Perez