កម្លាំង​កងរាជអាវុធហត្ថ រកឃើញ​ទីតាំង​បង្ខាំង​មនុស្ស​នៅ​ខណ្ឌចំការមន

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹងកម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សេន កូ​ម៉ុ​ន នាយក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​កង​រាជ​អា​វុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើ​ការចុះ​ឆែកឆេរ​ក្នុងផ្ទះ​ល្វែង​ដែល​ទីតាំង​បង្ខាំង​មនុស្ស​ខុស្សច្បាប់​មួយកន្លែង ដោយបាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ប្រុស ស្រី​ចំនួន ៤ ​នាក់​ (​ស្រី​ម្នាក់​) និង ធ្វើ​ការរំដោះ​បាន​បុរស​ជន​ជាតិចិន​រងគ្រោះ ចំនួន ២ ​នាក់ ​។ ​ប្រតិបត្តិការ​នេះដែរ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៣​ និង​ ៣០​នាទី​រសៀល ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ផ្ទះល្វែង​មួយកន្លែង​ដែលមាន​លេខ ១១២ EH ផ្លូវ​លេខ ១៧៣ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​ ។​

កម្លាំង​កងរាជអាវុធហត្ថ រកឃើញ​ទីតាំង​បង្ខាំង​មនុស្ស​នៅ​ខណ្ឌចំការមន

តាម​ប្រភពព័ត៌មាន​ពី​លោក វរសេនីយ៍ត្រី សេន កូ​ម៉ុ​ន នាយការិយាល័យ​ប្រឆាំង​ការជួញដូ​មនុស្ស​នៃ​កងរាជអាវុធហត្ថ​រាជ​ធា​នៅ​ភ្នំពេញ​បាន​ប្រាប់​ឱ្យដឹងថា ដោយ​ឆ្លងកាត់​ទៅតាម​ការស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ​របស់លោក និង ​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះជា​ជន​ជាតិចិន​រងគ្រោះ​ជាច្រើន​នាក់​នាពេល​កន្លងមក​ទើបបាន​ឈានទៅដល់​ការរកឃើញ​ និង ​ចុះមក​ធ្វើការ​ឆែកឆេរ​នៅ​ទីតាំង​បង្ខាំង​មនុស្ស​ខុ​សច្បាប់​ខាងលើ​ ។​ មុន​ឈានទៅដល់​ការ​ចុះមក​បង្ក្រាប​ទីតាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​នេះដែរ បាន​ធ្វើឡើង​ក្រោយពី​មាន​ជនជាតិ​ចិន​ដែល​ជាប់​នៅ​ខាងក្នុង​បាន​គប់​វត្ថុ​រឹង​មួយចំនួន​ជា​ញឹកញាប់​ចេញមក​ខាងក្រៅ​ផ្ទះ ដើម្បី​រក​ការជួយ​សង្គ្រោះ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​ ។

កម្លាំង​កងរាជអាវុធហត្ថ រកឃើញ​ទីតាំង​បង្ខាំង​មនុស្ស​នៅ​ខណ្ឌចំការមន

លោក​ក៏បាន​ប្រាប់​បន​ន្ត​ទៀតថា ក្នុង​ប្រតិបត្តិការ​នេះដែរ​កម្លាំង​របស់លោក​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ដែលជា​ម្ចាស់​ទីតាំង​ប្រុស ស្រី​ចំនួន ៤​នាក់ និង ​ធ្វើ​ការរំដោះ​បាន​បុរស​ជន​ជាតិចិន​រងគ្រោះ​បាន​ចំនួន ២​នាក់​ដែល​ត្រូវបាន​គេ​បង្ខាំង​ទុក​រយៈពេល​ជាង ​៤​ខែ​ មកហើយ​នោះ​ ។​ ដោយ​កាលពីពេល​កន្លងមក​ក្នុង​ទីតាំង​ខាងលើនេះ​បានធ្វើការ​បង្ខាំង​ទុក​ជនជាតិ​ចិន​ចំនួន ៧​ នាក់ ហើយ​ត្រូវបាន​គេ​ធ្វើការ​រំដោះ​ចេញ​យកទៅ​លាក់ទុក​នៅ​ទីតាំង​ផ្សេងៗ អស់​មុន​ពេលដែល​កម្លាំង​របស់​លោក​ចុះ​មកដល់​នេះ និង ​កំពុងតែធ្វើការស្រាវជ្រាវ​រក​ទីតាំង​បង្ខាំង​មនុស្ស​ខុសច្បាប់ផ្សេងទៀត​ផងដែរ​ ។​ ក្រោយពី​ប្រតិបត្តិការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​នេះដែរ ជនជាតិ​ជាតិចិន​ដែល​ជាប់ចោទ​ទាំង ៤ ​នាក់​ ត្រូវបាន​បញ្ជូន​យកទៅ​បញ្ជា​ការដ្ឋា​ន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំ​ពេ​ញើ​ម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត ជនជាតិ​ចិន​ទាំង​រងគ្រោះ​ទាំង ២ ​នាក់​ត្រូវបាន​រំដោះ​អោយមាន​សេរីភាព​វិញ ចំណែកឯ​ទីតាំង​ខាងលើ​ត្រូវបាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​ ៕ (ប្រភព TV5)

កម្លាំង​កងរាជអាវុធហត្ថ រកឃើញ​ទីតាំង​បង្ខាំង​មនុស្ស​នៅ​ខណ្ឌចំការមន