កុងតឺន័រ និង ម៉ូតូ បើក​វ៉ា​គ្នា​បង្ក​គ្រោះថ្នាក់​ដង្ហើមចង្រិត​

ភ្នំពេញ​បុរស​ម្នាក់​បាន​រងរបួស​ស​ល់​តែ​ដង្ហើមចង្រិត ដោយសារ​គាត់​ជិះ​ម៉ូតូ​អាយ​ខុន​ជិះ​វ៉ា​រថយន្ត ជ្រុល​ទៅ​ចូល​ពីមុខ​រថយន្ត​កុងតឺន័រ ខណៈពេល​រថយន្ត​កុងតឺន័រ​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី យប់​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៥ នៅលើ​ផ្លូវជាតិ​លេខ ៤ មុខ​ផ្សារ​ជម្ពូ​វ័ន ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កុងតឺន័រ និង ម៉ូតូ បើក​វ៉ា​គ្នា​បង្ក​គ្រោះថ្នាក់​ដង្ហើមចង្រិត​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ ម៉ាកអាយ​ខុន​ ពណ៌ការ៉ុត​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ-6145 ជិះ​តាម​ផ្លួ​វ​ជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ។ ខណៈ​ជិះ​ម៉ូតូ​មកដល់​មុខ​ផ្សារ​ជម្ពូ​វ័ន ម៉ូតូ​បាន​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​នៅ​ពីមុខ ភ្លាមនោះ​ក៏មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ក្បាល​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-1634 បើក​មក​ទិសដៅ​ពី​លិចទៅ​កើត វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​នៅ​ពីមុខ​ដូចគ្នា ហើយ​រថយន្ត​បាន​ជ្រុល​ទៅបុក​ម៉ូតូ គៀប​ជាប់​នឹង​ក្បាល​រថយន្ត​អូស​ជាង​១០​ម៉ែត្រ បណ្តាល​បុរស​ជិះ​ម៉ូតូ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​សល់​តែ​ដង​ដង្ហើមចង្រិត ។ គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ ។

កុងតឺន័រ និង ម៉ូតូ បើក​វ៉ា​គ្នា​បង្ក​គ្រោះថ្នាក់​ដង្ហើមចង្រិត​
​ក្រោយពេល​កើតហេតុ ប៉ូលីស​មូលដ្ឋាន​ទៅ​ជួល​សម្រួល​ចរាចរណ៍ និង បាន​ទាក់ទង​ទៅ​ក្រុម​សង្គ្រោះបន្ទាន់​៧១១ មក​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​ជីវិត ប៉ុន្តែ​ពេលទៅដល់​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ បដិសេធ​មិន​ព្រម​ព្យាបាល​ទេ ព្រោះ​គ្មាន​សាច់ញាតិ មក​ចេញមុខ​ធានា ទាំង​ជនរងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ ។ តែដោយសារ​ក្រុម ៧១១ បង្ខំ​ឱ្យ​ក្រុមគ្រូពេទ្យ​ព្យាបាល​ទើប ក្រុមគ្រូពេទ្យ​ទាំងនោះ​ព្រម​លាង និង រុំ​របួស ព្រមទាំង​ដាក់​ស៉េ​រូ​ម​ហើយ​ទុក​ជនរងគ្រោះ​អោយ​សម្រាក រង់ចាំ​សាច់ញាតិ​មក​ធានា​រឿង​ថ្លៃ​សេវា​ព្យាបាល ។ ចំណែក​ម៉ូតូ និង រថយន្ត ត្រូវបាន​ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​យកទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ ៕ (​ប្រភព TV5)

កុងតឺន័រ និង ម៉ូតូ បើក​វ៉ា​គ្នា​បង្ក​គ្រោះថ្នាក់​ដង្ហើមចង្រិត​ កុងតឺន័រ និង ម៉ូតូ បើក​វ៉ា​គ្នា​បង្ក​គ្រោះថ្នាក់​ដង្ហើមចង្រិត​