អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាបបាន​មេខ្លោង​ចាប់ជំរិត​២​នាក់ នៅ​សង្កាត់​ទឹកល្អក់​៣

ភ្នំពេញ: ជនជាតិ​ចិន​ម្នាក់​រួម​នឹង​នារី​ខ្មែរ​ម្នាក់​ជា​មេខ្លោង​ចាប់ជំរិត​បង្ខាំង​មនុស្ស ត្រូវបានកងកម្លាំង​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំងកងរាជអាវុធហត្ថ​ខណ្ឌទួលគោក ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​មសេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​ជា​បន្តបន្ទាប់ កាលពី​វេលាម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​បុរី​ពិភពថ្មី ផ្ទះ​លេខ​២ផ្លូវ​លេខ​២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​មានឈ្មោះ Zhang Zhong Zheng ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជន​ជាតិចិន និងជា​មេខ្លោង​ចាប់ជំរិត បង្ខាំង​មនុស្ស ទី​២ ឈ្មោះ ម៉ី ដា​លី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជាជនជាតិខ្មែរ ត្រូវជា​សង្សារ​រប​ស់បុ​រស​សង្ស័យ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ

​ជនសង្ស័យ​ក្នុង ករណី​ចាប់ជំរិត ក្នុង​រាជធានី ភ្នំពេញ​៧​នាក់ ដែលមាន​ទាំង​ជនជាតិ​ចិននិង​ជនជាតិខ្មែរ ក្នុងនោះ ស្ត្រី​២​នាក់​ផងដែរ ត្រូវបាន​សមត្ថកិច្ច​ធ្វើ ការបង្ក្រាបនៅក្នុង​ពីរ​គោលដៅ​ផ្សេងគ្នា​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបញ្ជូន​ទៅកាន់ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

 គួររំលឹកថា នៅ​យប់​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៥ ការបង្ក្រាប់​បក្ខពួក​មុខ​សញ្ញា​ប្លន់​នេះបាន ធ្វើ​នៅ​ពី​គោលដៅ​ផ្សេងគ្នា ក្នុង​គោលដៅ​ទី​១ កម្លាំង​សមត្ថកិច្ច បាន​បង្ក្រាប់​ឃាត់ខ្លួនជនសង្ស័យ​៣​នាក់ ដែលមាន ជនជាតិ​ចិន ២​នាក់ និង​ស្ត្រី ខ្មែរ​ម្នាក់ ដែលត្រូវជា​ប្រពន្ធ​មេខ្លោង​ជនជាតិ​ចិន ដែល​ទីតាំង​នេះ​ស្ថិតនៅក្នុង សង្កាត់​ចាក់អង្រែខណ្ឌមានជ័យ ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​ជួយ​រំដោះ​ជនរងគ្រោះ​ចំនួន​៣​នាក់ផងដែរ​។ ដោយឡែក​នៅ​គោលដៅ​ទី​២ សមត្ថកិច្ច​បាន ធ្វើការ​បង្ក្រាប់​ជនសង្ស័យចំនួន​៤​នាក់ ដែល​ក្នុងនោះ​មាន​បុរស ជនជាតិ​ចិន ៣​នាក់ និង​ស្ត្រីជនជាតិខ្មែរ​ម្នាក់ ដែល មាន​ទីតាំង​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន៕​R