ប៉ូលិស​ឃាត់ខ្លួន​គ្រូបង្រៀន​ម្នាក់ ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់​លើសិស្សស្រី​២​នាក់​

បាត់ដំបង: ក្រោយពី​ទទួលបាន ព័ត៌មាន​ពី​ម្តាយ​ឳ​ពុក ក្មេងស្រី​រងគ្រោះ ប្តឹង​តាម​ទូរស័ព្ទ ពាក់ព័ន្ធនឹង​ករណី​បៀតបៀន​កេរ្តិ៍ខ្មាស់ កូនស្រី​គាត់ ពីរ​នាក់ ដែល​ស្ថិតក្នុង​វ័យ​ជាអនីតិជន​នៅឡើយ​នោះ​។​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំងនគរបាល​ជំនាញ​ស្រុក សំពៅ​លូន​បាន​ចុះទៅ​​អន្តរាគមន៍ និង​ឃាត់ខ្លួន​បុរស វ័យ​ចំណាស់​ម្នាក់ នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំ​ង ។​

ប៉ូលិស​ឃាត់ខ្លួន​គ្រូបង្រៀន​ម្នាក់ ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់​លើសិស្សស្រី​២​នាក់​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​ឳ​ពុក​ម្តាយ​ក្មេងស្រី​រងគ្រោះចោទប្រកាន់​ពីបទ ប្រ​ទូ កេរ្តិ៍ខ្មាស់ ទៅលើ​កូនស្រី​គាត់​ដែលមាន​អាយុ ៦​ឆ្នាំរស់នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មានឈ្មោះ យស់ សុ​ផានី អាយុ​៥០​ឆ្នាំមាននាទី​ជា​គ្រូបង្រៀន នៃ​សាលាបឋមសិក្សា​តា​ស្តា រស់នៅ​ភូមិ​វាលវង់ ឃុំ​មិត្តភាពស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

ប៉ូលិស​ឃាត់ខ្លួន​គ្រូបង្រៀន​ម្នាក់ ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់​លើសិស្សស្រី​២​នាក់​

​តាម​ការបំភ្លឺ​ពី​កុមារី​រងគ្រោះ ទី​១-​មានឈ្មោះ ស ល ណ រ អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំកើតហេតុ ដោយ​រៀន​នៅ​ថ្នាក់​ទី​២ នៃ​សាលាបឋមសិក្សា​តា​ស្តា បាន​រៀបរាប់ថារូបនាង​ត្រូវបាន​លោកគ្រូ​នេះ​ចាប់​ច្របាច់​ទ្រូង និង​លូក​ស្ទាបអង្អែលប្រដាប់ភេទ​របស់​នាង​នៅក្នុង​បន្ទប់​សិក្សា ពេលដែល​នាង​ទៅ​រៀន​គួរចន្លោះ​ពី​ម៉ោង​១​ដល់​ម៉ោង​៣​រសៀល រហូត​ធ្វើ​ឲ្យ​នាង​លែង​ចង់​ហ៊ាន​ចូល​សាលាដោយសារតែ​ខ្លាច​លោកគ្រូ​នេះ​។ រីឯ​ពាក្យបណ្ដឹង​របស់​កុមារី​រងគ្រោះ​ទី​២-ឈ្មោះ ហ ល ល​អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​បាន​បញ្ជាក់ថា រូបនាង​ក៏បានរៀន​គួរ​ជាមួយ​លោកគ្រូ​នេះដែរ ហើយ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ គឺលោកគ្រូ​នេះ​បាន​នាំ​នាង​ទៅកាន់​ចម្ការ​ដំឡូង​មួយកន្លែង ដែលមាន​ចម្ងាយ​ប្រហែលមួយ​គីឡូម៉ែត្រ​ពីសា​លា ដោយបាន​ឲ្យ​នាង​ស្រាតសំពត់ អាវ ចេញ​អស់​ពី​ខ្លួន ទើប​គាត់​បាន​ចាប់​ដើមទ្រូង ស្ទាបអង្អែល​លើ​ប្រដាប់ភេទ រួច​បាន​យក​ម្រាម​រុកចូលថែមទៀត​ផង ដែល​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់​យ៉ាងខ្លាំង ហើយក៏​ចង់​ខ្លាចសាលា​ដែរ​។​បច្ចុប្បន្ន​សង្ស័យ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​ដើម្បីបញ្ជូន ទៅកាន់​សាលាដំបូង ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕R​