Neville ឲ្យ iPads កីឡាករ Valecia ម្នាក់​មួយ ដើម្បី​ងាយ​ពន្យល់​ពី​បច្ចេក​ទេស​លេង

Gary Neville បាន​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​កុំព្យូទ័រ ដើម្បី​ពន្យល់​ពី​បច្ចេកទេស​លេង ប្រាប់​ទៅ​កីឡាករ Valencia កូនក្រុម​របស់លោក ដោយសារតែ​រូបលោក​មិនសូវ​ចេះ​ភាសា​អេស្បាញ​ស្ទាត់ជំនាញ។

Gary-Nevill

លោក Miguel Angel Angulo ជំនួយការ​គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​រូបនេះ បាន​និយាយថា «គាត់​បាន​ឲ្យ iPad ទៅ​ឲ្យ​កីឡាករ​ទាំងអស់​គ្រប់គ្នា ដើម្បី​ជួយ​ឲ្យ​ពួកគេ ងាយ​យល់​ពី​ការហ្វឹកហាត់​លេង និង​បច្ចេកទេស​បាល់​ទាត់ ក្នុងអំឡុងពេល​ប្រកួត​ផងដែរ»។ «គាត់​ធ្វើ​បានល្អ ជាង​អ្វីដែល​ខ្ញុំ​បាន​រំពឹងទុក​ទៀត»។

លោក​បន្តថា «ខ្ញុំ​គិតថា បញ្ហា​ភាសា បាន​ក្លាយជា​បញ្ហា​ពិបាក​មួយ ប៉ុន្តែ​លោក Gary កំពុង​ចាប់​ផ្តើមនិយាយ​ភាសា​អេស្បាញ​បាន​ខ្លះ​ហើយ។ គាត់​រីកចម្រើន​លឿន ហើយ​មាន​ការយល់​គ្នា​ល្អ ជាមួយ​កីឡាករ ដែល​បាន​សួរនាំ​រូបគាត់ និង​ខ្ញុំ​ពីអ្វី​ដែល​ពួកគេ​ចង់បាន»។

លោក​បញ្ជាក់ថា «វា​នឹងមិន​ចំណាយពេល​យូរ​ទេ មុនពេល​ពួកយើង​អាច​បង្ហាញ​ប្រាប់​ពី បច្ចេកទេស​បាល់​ទាត់​ដែល យើង​ចង់បាន»។

Neville បាន​ប្រឈម​នឹង​ភាព​ពិបាក​ក្នុង​ការជួយ​ឲ្យ Valencia មាន​ទម្រង់​លេង​ល្អ​មកវិញ ខណៈ​ក្រោម​ការដឹកនាំ​ពីរ​ប្រកួត​របស់លោក​មកនេះ មិនទាន់​មានការ​ឈ្នះ​នៅឡើយ​ទេ។ Valencia បាន​ធ្លាក់​ចេញពី Champions League វគ្គ​ជម្រុះ​ក្នុង​ពូ​ល ដោយ​ចាញ់​ក្លិប​បារាំង Lyon និង​លេង​ស្មើ​ជាមួយ ក្រុម Eibar ក្នុង​លី​ក La Liga កាលពី​ថ្ងៃអាទិត្យ។

បច្ចុប្បន្ន Valencia ស្ថិតក្នុង​ចំណាត់​លេង ៨ មាន២១ពិន្ទុ ក្នុងការ​ប្រកួត ១៥លើក៕