​ដើម្បី​ធ្វើឱ្យ​កូន​ឆ្លាត ឳ​ពុក​គួរតែ​ធ្វើ​អ្វីខ្លះ​?

​ដើម្បី​ធ្វើឱ្យ​កូន​ឆ្លាត ឳ​ពុក​គួរតែ​ធ្វើ​អ្វីខ្លះ​?

​ឳ​ពុក​គឺជា​បុគ្គល​ដែល​អាច​ធ្វើឳ្យ​កូនប្រែជា​ឆ្លាតបាន ដូចនេះ​តើ​មាន​ទង្វើ ឬ​វិធី​អ្វីខ្លះ​ដែល​អាច​ធ្វើឱ្យ​កូន​មាន​ប្រាជ្ញា​ឆ្លាត​វៃ​នោះ​?

មិន​ត្រូវ​កម្នាញ់​ការ​ស្រលាញ់​របស់​អ្នក​ចំពោះ​កូន​
អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​ឱ្យ​កូន​ទទួល​បាន​ការ​ស្រលាញ់​ពី​អ្នក ព្រោះ​ការ​ស្រលាញ់​របស់​ឳ​ពុក​ផ្តល់​ឱ្យ​កូន អាច​ធ្វើឱ្យ​គេ​មាន​អារម្មណ៍​សុវត្ថិភាព នោះ​ពេល​ដែល​គេ​ធំ​ឡើង គេ​នឹង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកដទៃ និង​មាន​គំនិត​ឆ្លាត​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​ទៀត​ផង​។​

ឆ្លើយតប​នឹង​ការស្នើសុំ​របស់​កូន​
នៅពេល​ដែល​កូន​មិន​ចេះ​និយាយ គេ​តែងតែ​ប្រើ​កាយវិការ​មួយ​ចំនួន​ដើម្បី​បង្ហាញ​ប្រាប់​អ្នក​ឱ្យ​អ្នក​ធ្វើ​អ្វី​មួយ​ឱ្យ​គេ ដូចនេះ​អ្នក​ត្រូវតែ​ឆ្លើយតប​ដោយ​ធ្វើឱ្យ​គេ ប៉ុន្តែ​មិន​ត្រូវ​បំពេញ​តម្រូវការ​គ្រប់​មុខ​ឱ្យ​គេ​ឡើយ គ្រាន់តែ​ធ្វើឱ្យ​គេ​ដឹង​ថា​អ្នក​បាន​យល់​ពី​គេ នោះ​វា​អាច​ធ្វើឱ្យ​ខួរក្បាល​កូន​លូតលាស់​បានល្អ​។​

និយាយ​ជាមួយ​កូន​ឱ្យ​បាន​ច្រើន​
នៅពេល​ដែល​អ្នក​និយាយ​ជាមួយ​កូន​ច្រើន ពាក្យ​ជាច្រើន​នឹង​នៅ​ក្នុង​ខួរក្បាល​កូន ដូចនេះ​កូន​នឹង​ចេះ​ពាក្យ​ច្រើន​នៅពេលដែល​គេ​ធំ ដោយសារ​តែ​ខួរក្បាល​បាន​រៀបចំ​ពាក្យ​ទាំងនោះ​ទុក​។​

កំដរ​កូន​មើល​ទូរទស្សន៍​
នៅពេល​ដែល​កូន​មើល​ទូរទស្សន៍ អ្នក​ត្រូវ​តែ​កំដរ​កូន​មើល ដោយ​អង្គុយ​ក្បែរ​គេ ហើយ​បកស្រាយ​ពី​អត្ថន័យ​ដែល​មាន​ក្នុង​រឿង​ប្រាប់​កូន នោះ​គេ​នឹង​អាច​រៀនសូត្រ​ពី​ក្នុងនោះ ហើយ​ក្លាយជា​ក្មេង​ដែល​ឆ្លាត​ម្នាក់​។​

សរសើរ​កូន​
នៅពេល​ដែល​កូន​ធ្វើ​បាន​ល្អ ឬ​ប្រលង​បាន​ពិន្ទុ​ល្អ ក្នុងនាម​ជា​ឳ​ពុក​ម្នាក់ អ្នក​គួរតែ​សរសើរ​កូន ព្រោះ​ពាក្យ​ដែល​អ្នក​សរសើរ​គឺ​ល្អ​ជាង​ពាក្យ​ដែល​ម្តាយ​សរសើរ ហើយ​ពេល​ដែល​គេ​ស្តាប់លឺ គេ​នឹង​កាន់តែ​ប្រឹងប្រែង​ធ្វើ​កាន់តែ​ល្អ​ថែម​ទៀត ដើម្បី​ទទួលបាន​ពាក្យ​សរសើរ​ពី​អ្នក នោះ​កូន​នឹង​កាន់តែ​ឆ្លាត​ជាង​មុន​ទៅ​ទៀត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។