បែកធ្លាយ ពេញហ្វេសប៊ុក! ជនសង្ស័យលួចរថយន្ត Range Rover តាមពិតជា Freshie Boy លេខ១ ឆ្នាំ២០១២ ?

ភ្នំពេញ៖ ស្របពេលដែលព័ត៌មានក្នុងស្រុក ពាក់ព័ន្ធករណីលួចរថយន្តម៉ាក RANGE ROVER របស់គេរួចមក អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានចេញមុខអះអាងថាអាចចំណាំ និងស្គាល់មុខជនសង្ស័យរូបនោះបាន ថាជាបេក្ខជន Freshie Boy ជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០១២។

បែកធ្លាយ ពេញហ្វេសប៊ុក! ជនសង្ស័យលួចរថយន្ត Range Rover តាមពិតជា Freshie Boy លេខ១ ឆ្នាំ២០១២ ?

ជនសង្ស័យម្នាក់ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សរសេរបញ្ចេញមតិយ៉ាងព្រោងព្រាត បង្កការភ្ញាក់ផ្អើលមិននឹកស្មានដល់គ្រប់ៗគ្នា នៅពេលមានការលើកឡើងថា ជននេះតាមពិតគឺជា Freshie Boy លេខ១ ឆ្នាំ២០១២ ដែលត្រូវបានឲ្យដឹងថា បែកគំនិតចូលលួចរថយន្តគេដល់ក្នុងផ្ទះតែម្តង។ មិនត្រឹមប៉ុណ្ណោះ មុនពេលភ្ញាក់ផ្អើលនឹងដំណឹងនេះ មានមតិភាគច្រើនសុទ្ធតែបានកត់សម្គាល់ឃើញថា ជនសង្ស័យមានមុខមាត់ស្អាតបាត មិនចាញ់តារាប៉ុន្មាននោះទេ រហូតមានការចាប់អារម្មណ៍ខ្លាំងឡើង សាយភាយពេញហ្វេសប៊ុក ទាល់តែត្រូវអ្នកលេងហ្វេសប៊ុកមួយចំនួន ចំណាំមុខបាន និងស្គាល់ទាំងគណនីនៅលើហ្វេសប៊ុកថែមទៀតផង។

យ៉ាងណាមិញ នៅរសៀសថ្ងៃដដែលនេះ ក្រុមការងារ Khmerload បានទាក់ទងទៅកាន់អ្នកគ្រប់គ្រងកម្មវិធី Freshie ដើម្បីសុំការបំភ្លឺចំពោះព័ត៌មានដែលកំពុងតែល្បី និងត្រូវគេលើកយកមកវែកញែកយ៉ាងក្តៅគគុក នៅលើបណ្តាញសង្គមហ្វេសប៊ុក នេះដែរ ប៉ុន្តែអ្នកលើកទូរសព្ទបានប្រាប់ថា កំពុងជាប់រវល់ មិនទាន់បានដឹងអំពីព័ត៌មាននេះនៅឡើយទេ។

Khmerload នឹងចុះផ្សាយជូនប្រិយមិត្តបានជ្រាបនៅពេលបន្ទាប់ នៅពេលទទួលបានការបកស្រាយ បញ្ជាក់ពីខាងអ្នកគ្រប់គ្រងកម្មវិធី Freshie ត្រឡប់មកវិញនៅពេលក្រោយ។

គួរបញ្ជាក់ថា ជនសង្ស័យរូបនេះ ឈ្មោះ ហេង ថៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១៥ ធ្នូ ម្សិលមិញ នៅចំណុចក្រោយកាស៊ីណូណាហ្គា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយដកហូតវត្ថុតាង រថយន្តមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AD-2622៕

បែកធ្លាយ ពេញហ្វេសប៊ុក! ជនសង្ស័យលួចរថយន្ត Range Rover តាមពិតជា Freshie Boy លេខ១ ឆ្នាំ២០១២ ?
រូបភាពពេលត្រូវបានឃាត់ខ្លួន

បែកធ្លាយ ពេញហ្វេសប៊ុក! ជនសង្ស័យលួចរថយន្ត Range Rover តាមពិតជា Freshie Boy លេខ១ ឆ្នាំ២០១២ ?
សកម្មភាពថតបានក្នុងកាមេរ៉ាសុវត្ថិភាព

បែកធ្លាយ ពេញហ្វេសប៊ុក! ជនសង្ស័យលួចរថយន្ត Range Rover តាមពិតជា Freshie Boy លេខ១ ឆ្នាំ២០១២ ?
រូបភាពក្នុងគណនីហ្វេសប៊ុក ដែលកំពុងតែល្បី

បែកធ្លាយ ពេញហ្វេសប៊ុក! ជនសង្ស័យលួចរថយន្ត Range Rover តាមពិតជា Freshie Boy លេខ១ ឆ្នាំ២០១២ ?
រូបថតនៅក្នុងគណនីហ្វេសប៊ុក

បែកធ្លាយ ពេញហ្វេសប៊ុក! ជនសង្ស័យលួចរថយន្ត Range Rover តាមពិតជា Freshie Boy លេខ១ ឆ្នាំ២០១២ ?បែកធ្លាយ ពេញហ្វេសប៊ុក! ជនសង្ស័យលួចរថយន្ត Range Rover តាមពិតជា Freshie Boy លេខ១ ឆ្នាំ២០១២ ?
ប្រិយមិត្តមានមតិយ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត