​ករណី​កាប់សម្លាប់​ឪពុក និង​កូនស្រី​របួសធ្ងន់​នៅ​ស្រុក​កំពង់​ត្រាច សមត្ថកិច្ច​ចាប់​ជនដៃដល់​បាន​ហើយ​

ខេត្តកំពត​៖​ក្រោយ​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចមក​កម្លាំង​នគរបាល​បាន​ឈានទៅដល់​ការចាប់ខ្លួន​ជនដៃដល់​ម្នាក់ ក្រោយ​កាប់សម្លាប់​បុរស​ម្នាក់ និង​កូនស្រី​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ នៅ​ស្រុក​កំពង់ត្រាច​។ 

​បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​ខាងលើនេះ បណ្តាលមកពី​ជម្លោះ​រឿង ព្រំដី​រវាង​គ្រួសារ​ជនរងគ្រោះ និង​ជនបង្ក​។​

​បើតាម​ក​ស្នងការ​ជនសង្ស័យ​មាន ឈ្មោះ ភឹម ផន អាយុ​៤៧​ឆ្នាំ ទីលំនៅ​ភូមិ​ផ្នុ​ង ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ហើយ​ជននេះ មានទំនាស់​យ៉ាង​ស្រួចស្រាល ជាមួយ​ជនរងគ្រោះ​រឿង​ព្រំដី មុន​ថ្ងៃកើតហេតុ​ប្រហែល​៤-៥​ថ្ងៃមុន​បាន​កាន់​ពូថៅរ​កកាប់​ជនរងគ្រោះ ម្តង​រួចមកហើយ ក៏ប៉ុន្តែ​ត្រូវ​បានកូន​នឹង​ប្រពន្ធ​ជនរងគ្រោះ រារាំង​នឹង​ផ្ទប់​ទ្វាររបង​មិន​ឲ្យ​ចូល​។​

​គួរ​បញ្ជាក់ថា មាន​ករណី​ឃាដកម្ម​ដ៏​សាហាវ​មួយ​បាន​កើតឡើង ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត នា​ម៉ោង​៦ និង​១៥​នាទី​ល្ងាច ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ ដោយ​ឃាតករ បាន​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ រួច​យក​កាំបិត​កាប់ និង​វាយ​ជនរងគ្រោះ​ស្លាប់ ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធ័ម និង​កូនស្រី​អាយុ​៣៣​ឆ្នាំ​រងរបួស​ធ្ងន់​៕