ស្រី​ស្អាត​ម្នាក់ សុខចិត្ត​រៀបការ​ជាមួយ​បុរស​មុខ​អាក្រក់​ដែល​ត្រូវ​ភ្លើង​ឆេះ ក៏​ព្រោះតែ​…….​

នេះ​គឺជា​រឿងរ៉ាវ​ពិត​នៃ​ជីវិត​គូស្នេហ៍​កំសត់​មួយគូ​នៅក្នុង​ទីក្រុង ឆុង​ឈី​ង (Chongqing) ភាគ​និរតី​ប្រទេស​ចិន ដែល​បុរស​ជា​ស្វាមី​ជា​មនុស្ស​ម្នាក់​ដែលមាន​រូបរាង​អាក្រក់​ដោយសារ​ភ្លើង​ឆេះ ហើយ​ចំនែក​ភរិយា​របស់គាត់​វិញ​គឺជា​នារី​ម្នាក់​ដែល​ស្រស់ស្អាត​ហើយ​ថែមទាំង​រស់ក្នុង​ត្រកូល​អ្នកមាន​មុខ​មាន​មាត់​ទៀតផង។​

ស្រី​ស្អាត​ម្នាក់ សុខចិត្ត​រៀបការ​ជាមួយ​បុរស​មុខ​អាក្រក់​ដែល​ត្រូវ​ភ្លើង​ឆេះ ក៏​ព្រោះតែ​…….​

​តាម​ប្រភព​ពត៌មាន​ច្បាស់​ការណ៍​មួយ​បាន​ឲ្យ​ដឹងថា បុរស​ដែលមាន​រូបរាង​មិន​សមជា​មនុស្ស​នេះ​មាន​ឈ្មោះថា យិន ជៀន​ស៊ិ​ង ​(Yin Jianxing) មាន​ស្រុកកំណើត​នៅ​ខេត្ត សាអាន​ស៊ី ​(Shaanxi) ភាគ​ខាងជើង​ប្រទេស​ចិន សព្វថ្ងៃ​គាត់​ជា​អ្នក​សម្តែង និង​ច្រៀង​នៅតាម​ជ​ញ្ជើ​ម​ផ្លូវ​ម្នាក់​ដែលមាន​ទឹកដម​សំលេង​ពីរោះ​អាច​អន្ទង​ចិត្ត​អ្នកដំណើរ​ទាំងប្រុស​ទាំង​ស្រី​នៅក្នុង​ស្ថានីយ​រថភ្លើង យ៉េ​ង​ជា​ពីង​ (Yangjiaping)។

ស្រី​ស្អាត​ម្នាក់ សុខចិត្ត​រៀបការ​ជាមួយ​បុរស​មុខ​អាក្រក់​ដែល​ត្រូវ​ភ្លើង​ឆេះ ក៏​ព្រោះតែ​…….​

ចំនែក​ភរិយា​របស់ យិន ជៀន​ស៊ិ​ង មាន​ឈ្មោះថា វ៉ាង ហៃ​លី ​(Wang Haili) នាង​ជានា​រី​ម្នាក់​ដែលមាន​សម្រស់​ស្រស់ស្អាត និង​មាន​សន្តាន​ចិត្តល្អ​បំផុត នាង​តែងតែ​នៅចាំ​ជួយ​លើកទឹកចិត្ត​ប្តី​ជានិច្ច។ លោក យិន ជៀន​ស៊ិ បាន​រៀបរាប់​អំពី​ជីវិត​ឯកជន​របស់លោក​ថា រាងកាយ​របស់លោក​បាន​ខូច​ដោយសារ​ភ្លើង​ឆេះ​កាលពី​ឆ្នាំ ២០០៦ ដោយ​ក្នុងពេលនោះ​លោក​បាន​ចូលទៅ​ជួយ​ជីវិត​មនុស្ស ១៣​ នាក់​ឲ្យ​រួច​ជីវិត ហើយ​លោក​ក៏បាន​ចាប់ផ្តើម​ជីវិត​ជា​អ្នក​សម្តែង និង​ច្រៀង​នៅតាម​ដង​វិថី ស្ថា​នី​យ​រថភ្លើង​តាំងពី​ពេល​នោះមក។ និយាយ​ពី​រឿងរ៉ាវ​ស្នេហា​កំសត់​របស់ យិន ជៀន​ស៊ិ វិញ​គឺ​ប្រៀបដូចជា​រឿងនិទាន​យ៉ាងដូច​ច្នោះ​ដែរ ភរិយា​របស់គាត់ វ៉ាង ហៃ​លី គឺជា​កូនស្រី​ក្នុង​ត្រកូល​អ្នកមាន​មុខមាត់​មួយ​ដែរ​នៅក្នុង​សង្គម​ចិន។

ស្រី​ស្អាត​ម្នាក់ សុខចិត្ត​រៀបការ​ជាមួយ​បុរស​មុខ​អាក្រក់​ដែល​ត្រូវ​ភ្លើង​ឆេះ ក៏​ព្រោះតែ​…….​

វ៉ាង ហៃ​លី ជា​អ្នកដំណើរ​ម្នាក់​ដែល​តែងតែ​ដើរកាត់​តាម​ស្ថានីយ​រថភ្លើង យ៉េ​ង ជា​ពីង ជាប្រចាំ​ហើយ​នាង​ចូលចិត្ត​ស្តាប់​ចម្រៀង ក៏ដូចជា​ការសំដែងរ​បស់ យិន ជៀន​ស៊ិ ណាស់​ហើយ​ថែមទាំង​ជួយ​ផ្គត់ផ្គង់​លុយ​កាត់​ខ្លះៗ​ឲ្យ​ទៅ យិន ជៀន​ស៊ិ ទៀតផង។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​សេចក្តី​អាណិត​របស់ វ៉ាង ហៃ​លី ក៏បាន​ក្លាយទៅជា​សេចក្តីស្នេហា​មួយ​ដ៏​ជ្រាលជ្រៅ ដោយ​នាង​សុខចិត្ត​ជំទាស់​ជាមួយ​គ្រួសារ​ដែល​ហាមឃាត់​មិន​ឲ្យ​ទាក់ទង​ជាមួយ​លោក យិន ជៀន​ស៊ិ។​

សព្វថ្ងៃនេះ​ប្តី​ប្រពន្ធ​អ្នក​ទាំងពីរ​បានរស់នៅ​យ៉ាង​សុខ​ក្នុង​អាជីព​ជា​អ្នក​សម្តែង​តាមផ្លូវ​ដ៏​ដែល ប៉ុន្តែ​ទោះជា​លោក យិន ជៀន​ស៊ិ ត្រឹមតែ​ជា​អ្នកចម្រៀង​តាមផ្លូវ​យ៉ាងណាក្តី ក៏​លោក​និង​ភរិយា​នៅតែមាន​ទឹកចិត្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​ជួយ​សង្គម ជាក់ស្តែង​ដូចជា​រយៈ​៧​ឆ្នាំ​ចុង​ក្រោយនេះ​លោក​រួមជាមួយ​ភរិយា​បាន​ចំណាយ​ប្រាក់​ច្រើនជាង ៤៦៤០០​ដុល្លារ ទៅលើ​ជនក្រីក្រ​មួយចំនួន ហើយ​ពួកគេ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​នៅតែ​បន្តធ្វើ​សកម្មភាព​សប្បុរសធម៌​រហូតដល់​សព្វថ្ងៃ ។

កាលពី​ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ​ប្តី​ប្រពន្ធ​លោក យិន ជៀន​ស៊ិ និង​អ្នកស្រី វ៉ាង​ហៃ​លី បានក្លាយ​ទៅជា​បុគ្គល​គំរូ​នៅក្នុង​សមាគមន៍ «Chongqing Family Volunteers Association» ហើយ​ចំពោះ​លោក យិន ជៀន​ស៊ិ ផ្ទាល់​ត្រូវបាន​សមា​គន៍​ឲ្យ​ឈ្មោះថា ជា​ជន​គំរូ​ទីមួយ​ប្រចាំខេត្ត សាអាន​ស៊ី៕ កុសល​

ស្រី​ស្អាត​ម្នាក់ សុខចិត្ត​រៀបការ​ជាមួយ​បុរស​មុខ​អាក្រក់​ដែល​ត្រូវ​ភ្លើង​ឆេះ ក៏​ព្រោះតែ​…….​