សម្តេចតេជោ៖ ការចូលរួមអនុម័ត សេចក្តីព្រាងច្បាប់ ពីតំណាងរាស្រ្ត បក្សប្រឆាំងបញ្ជាក់ ឲ្យឃើញដំណើរការ លទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំណាងរាស្ត្រ គណបក្សសង្រ្គោះជាតិ ដែល ដឹកនាំដោយ លោក កឹមសុខា ចូលរួមប្រជុំ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ ចំនួន៣ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៥នេះ បានសរបញ្ជាក់ឲ្យឃើញ ពីដំណើរការលទ្ធិប្រជាធិបតេយ្យ ដើម្បីប្រយោជន៍ជាតិ ទាំងអស់គ្នា។

ក្នុងគេហទំព័រសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ធ្នូ នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ រដ្ឋសភាជាតិ បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ចំនួនបី ដោយសំឡេង១០១ លើ១០១ មានតំណាង រាស្ត្រមកពីគណបក្សកាន់អំណាចចំនួន ៦៧រូប និង តំណាងរាស្ត្រមកពីបក្សសង្រ្គោះជាតិ ចំនួន៣៤រូប ក្នុងនោះក៏ មានវត្តមាន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ។

សម្តេចបន្តថា “នេះសរបញ្ជាក់ឲ្យឃើញពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដែលតំណាងរាស្ត្រ មកពីគណបក្សកាន់អំណាច និង គណបក្សជំទាស់បានធ្វើការរួមគ្នាដើម្បីពិនិត្យសម្រេច អនុម័តសេចក្តីព្រាងច្បាប់ ដែលមានសារៈប្រយោជន៍ សម្រាប់ប្រទេសជាតិទាំងមូល”។

សម្តេចតេជោ ហ៊ុន សែនថា សម្តេច តែងតែរីករាយស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់គណបក្សជំទាស់ ដែល នាំមកនូវស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍដល់ប្រទេសជាតិទាំងមូល។

សេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានសម្រេចអនុម័តមានៈ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធី សារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ជូល កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស។ ២-សេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និង
៣-សេចក្តី ព្រាងច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ៕