ករណីជនមិនស្គាល់ ឆ្មក់ចូលកាប់ និងវាយឳពុក និងកូនស្រី កើតចេញពី ទំនាស់រឿងព្រំដី

កំពត៖ ក្រោយការស៊ើបអង្កេត និងស្រាវជ្រាវរបស់ កម្លាំងជំនាញ នៃស្នងការនគរបាល ខេត្តកំពត ទីបំផុតករណី រឿងជនមិន ស្គាល់មុខ ឆ្មក់ចូលកាប់ដោយកំបិទ និងវាយទៅលើឳពុក និងកូនស្រីពីរនាក់ បណ្តាលឲ្យស្លាប់ និង របសួធ្ងន់នោះ គឺកើតចេញពីទំនាស់ព្រំដី ស្ថិតនៅក្នុងភូមិផ្នុង ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្រ្តីនគរបាលនៃស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា ករណីឃាតកម្មនេះ បានបង្ហាញយ៉ាងច្បាស់ក្រោយ ការស៊ើបអង្កេត ស្រាវជ្រាវ គឺកើតចេញពីបញ្ហាជម្លោះរឿងព្រំដី របស់ជនរងគ្រោះ និងជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ភឹម ផន អាយុ៤៧ឆ្នាំ ដែលរស់នៅភូមិផងរបងជាមួយស្ថិតនៅក្នុងភូមិផ្នុង ឃុំឬស្សីស្រុកខាងកើត ស្រុក កំពង់ត្រាច។

មន្រ្តីនគរបាលដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ ផឹម ខន និង ជនសង្ស័យ ភឹម ផន បានមានទំនាស់ជាមួយ គ្នារឿង ព្រំដីកន្លងមក ហើយនៅប៉ុន្មាន៣ថ្ងៃទៅ ៤ថ្ងៃមុននេះ ភាគីទំាងពីរ ការឈ្លោះគ្នាខ្លំាងរឿងព្រំដី ហើយជន សង្ស័យ ថែមទំាងបានកាន់ពូថៅរកកាប់ជនរងគ្រោះម្តងរួចមហើយ ប៉ុន្តែត្រូវបានកូននឹងប្រពន្ធរបស់ ជនរងគ្រោះ រារាំងផ្ទប់ទ្វាររបង មិនឲ្យចូល។

សវតារឿង៖អំពើឃាតកម្មមួយ ជនសង្ស័យ បានកាប់សម្លាប់ ជនរងគ្រោះជា ឪពុកបណ្តាលឲ្យស្លាប់ និងកូនស្រី របួសធ្ងន់ កាលពីម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ចំណុចផ្ទះជន រងគ្រោះ ស្ថិតក្នុងភូមិ កណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកំពង់ត្រាច ខេត្តកំពត។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាឪពុក ឈ្មោះផឹម ខន អាយុ៥៧ឆ្នាំ (ស្លាប់) និងកូនស្រី ឈ្មោះហ៊ុយ ធូ អាយុ៣៤ឆ្នាំ អ្នកទាំងពីរ រស់នៅ ភូមិ ឃុំខាងលើ។

មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ជនរងគ្រោះ ត្រូវជនសង្ស័យឆ្មក់ចូលទៅធ្វើឃាត ដោយប្រើកាំបិត កាប់ និងវាយ បណ្តាលឲ្យជនរងគ្រោះជាឪពុកស្លាប់នៅនឹងកន្លែងកើតហេតុ និងកូនស្រីរបួសធ្ងន់ ក្រោយហេតុ ការណ៍ ត្រូវបានគេជួយសង្គ្រោះ ដឹកនាំយកទៅមន្ទីរពេទ្យ បង្អែកស្រុកកំពង់ត្រាច ។ ដោយឡែកខាងជនល្មើស សមត្ថកិច្ចមិនទាន់កំណត់បាននូវមុខ សញ្ញានៅឡើយទេ។

មន្ត្រីដដែលបន្តថា ខាងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយអ្នកភូមិជាមួយគ្នាកន្លងមក តាមការសន្និស្ថាន ជាបឋម នេះជាករណីឃតកម្មច្រើនជាង ហើយកម្លាំងសមត្ថកិច្ច ក៏បាន និងកំពុងតែធ្វើការស្រាវជ្រាវ ឲ្យលេចចេញជាករណី ពិតប្រាកដ និងឈានទៅវែកមុខសញ្ញា ៕

ករណីជនមិនស្គាល់ ឆ្មក់ចូលកាប់ និងវាយឳពុក និងកូនស្រី កើតចេញពី ទំនាស់រឿងព្រំដី

ករណីជនមិនស្គាល់ ឆ្មក់ចូលកាប់ និងវាយឳពុក និងកូនស្រី កើតចេញពី ទំនាស់រឿងព្រំដី

ករណីជនមិនស្គាល់ ឆ្មក់ចូលកាប់ និងវាយឳពុក និងកូនស្រី កើតចេញពី ទំនាស់រឿងព្រំដី