ដំឡើង​បេតុង​បែងចែក​ទ្រូងផ្លូវតាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ពី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ដល់​មហាវិថី​ព្រះ​មុនី​វង្ស

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ធ្នូ​ ២០១៥ សាលា​រាជធានី​ភ្នំពេញបាន​និង​កំពុង​ដំឡើងបេតុង​បែងចែក​ទ្រូងផ្លូវ ផ្លូវ​លេខ២៧១  ប្រវែង៤.៦១០​ម៉ែត្រចាប់ពី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ដល់​មហាវិថី​ព្រះ​មុនី​វង្ស​។

ការងារ​ដំឡើង​បេតុង​បែងចែក​ទ្រូងផ្លូវ សម្រេច​បាន៦០%​នៃ​គម្រោង ដែល​តាម​ផែនការ​នឹង​បញ្ចប់​នៅ​ចុងខែ​ធ្នូ​ ២០១៥​នេះ​ ៕