រថយន្ត​អ៊ីស៊ុយ​ហ៊្សុយបុក​គោ​យន្ត​ពីក្រោយ​​​របួស​ធ្ងន់​-ស្រាល​២​នាក់លើ​ផ្លូវ​ជាតិ​លេខ៥

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​ក្នុង​ចំណោម​៤​នាក់ បាន​រង​របួសធ្ងន់​ និង​ស្រាល ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់ចរាចរ​ណ៍រថយន្ត​អ៊ីស៊ុយ​ហ៊្សុយបើក​បុក​ពី​ក្រោយ​គោ​យន្ត​កន្ត្រៃ​ ​កាល​ពី​វេលា​ម៉ោង៧ ​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី១៦ ​ធ្នូ ​២០១៥ លើ​កំណាត់ផ្លូវជាតិ​លេខ​៥ ចំណុច​ម៉ុង​តា​វល្លិ៍ ស្ថិត​ក្នុងភូមិ​ពពេល ឃុំ​ខុន​រ៉​ង់ ស្រុក​បរិបូរ​ណ៍ ​ ។

សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៍​ស្រុក​បរិបូ​ណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​គោ​យន្តកន្ត្រៃ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ឈ្មោះ ហែម ភារ​ម្យ អាយុ​៤២​ឆ្នាំ បាន​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥ក្នុង​ដំណើរពី​ជើង ទៅត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក អ៊ី​​ស៊ុ​យហ្ស៊ុយ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ង 0943 ភព​២ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ បាន​បើក​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​គោ​យន្ត​ច្រឡោត​ជាង​៥០​ម៉ែត្រទៅ​បុក​​​រោង​លក់​អី​វ៉ា​ន់​ប្រជាពលរដ្ឋ​តាម​ផ្លូវ និង​ក្រឡាប់​ក្បាល​គោ​យន្តទៅ​មុខ​លែង​រួច ដោយឡែកអ្នកបើកបរ​រថយន្ត​បាន​បើក​រថយន្តរត់គេច​មក​ដល់ភូមិ​ស្រះ​កែវ​ ឃុំ​មេលុំ ទើប​ទុក​រថយន្ត​ចោល រួច​គេចខ្លួន​បាត់ ។

​ប្រភព​ដដែល​បាន​បន្ត​ថា អ្នក​រង​របួសធ្ងន់​មានឈ្មោះ ជន ជី ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ និង​ម្នាក់​ទៀតរង​របួសស្រាល មានឈ្មោះ រាសី ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ ចំណែក​ម្នាក់​ទៀត​មិន​ស្គាល​អត្តសញ្ញាណ​ទេ ។
អ្នក​ជិះលើ​រថយន្ត​ទាំង​៤​នាក់ មាន​ទីលំនៅ​ភូមិ​តា​ប៉ា​ង ឃុំ​មេលំ ស្រុក​បរិបូរ​ណ៍ ៕