រូបមន្តធម្មជាតិ អាច​កម្ចាត់ស្នាមអុជខ្មៅៗនៅលើស្បែកមុខ​បាត់យ៉ាងឆាប់រហ័ស

វាមិនមែន​ជារឿងងាយស្រួល​ទេ ក្នុង​ការចម្ចាត់​សារធាតុស្នាមខ្មៅនៅលើ​មុខរបស់​អ្នក។ ប៉ុន្តែមិន​មែន​អត់ពិធីនោះទេ អ្នក​អាច​ប្រើប្រាស់វិធី​ធម្មជាតិដ៏មាន​ប្រសិទ្ធិភាព​មួយនេះ​អាច​កម្ចាត់​ស្នាមអុជខ្មៅៗចេញនៅលើមុខរបស់អ្នក​បាន​យ៉ាងឆាប់រហ័ស។
 
រូបមន្តធម្មជាតិ អាច​កម្ចាត់ស្នាមអុជខ្មៅៗនៅលើស្បែកមុខ​បាត់យ៉ាងឆាប់រហ័ស
អ្នកត្រូវគ្រឿងផ្សំដូចខាងក្រោម​នេះ ដើម្បីបង្កើត​ប្រទាល​ដ៏មិន​គួរឲ្យជឿ៖
- ប្រេង​អូលីវ ២៥០ មីលីលីត្រ
- គ្រាប់​ឈើរី (cherry) ៥០ ក្រាម
សេចក្ដីណែនាំ៖
រឿងដំបូងដែល​អ្នកគួរតែ​ធ្វើ គឺត្រូវបំបែក​សំបកឈើរី​ផ្នែកខាង​ក្រៅសិន ហើយយកគ្រាប់​ឈើរីផ្នែក​ខាងក្នុង​មកកិនឲ្យ​ម៉ត់ល្អ។ បន្ទាប់មកយកវា​មកដាក់នៅ​ក្នុងកូន​កែវមួយ រួចចាក់​ប្រេងអូលីវ​ចូល។ កូរល្បាយ​នេះឲ្យ​បានសព្វ​ល្អ បន្ទាប់​មករក្សាវាទុកស្ថិត​នៅកន្លែង​ងងឹត ក្នុង​រយៈពេល ១៤ ថ្ងៃ។
បន្ទាប់ពី ១៤ ថ្ងៃក្រោយមក​អ្នកគ្រាន់តែ​យកក្រណាត់ស្បៃ​មួយ ឬសំលីកប្បាសដុំសម្រាប់​ទុកជ្រលក់ ឬផ្ដិត​ជាមួយល្បាយ​នៅពេល​ប្រើប្រាស់។ 
- លាងសម្អាតមុខ​របស់អ្នក​មុន​នឹងប្រើប្រាស់ល្បាយធម្មជាតិ ដើម្បី​កម្ចាត់ក្អែល​ដែលបន្សល់​ទុកពីគ្រឿងតុបតែង​មុខ និងញើស។
- ចាប់ផ្តើមបន្តក់ល្បាយឲ្យ​ពេញ​ផ្ទៃមុខ​របស់អ្នក ជំនួស​ដោយការប្រើប្រាស់ម្រាមដៃ ​បន្ទាប់មករង់ចាំឲ្យស្ងួត​​ទើបលាង​សម្អាតវាចេញ។
គន្លឹះ​ទាំងនេះ​នឹងជួយអ្នក​ក្នុងការអនុវត្តល្បាយធម្មជាតិនៅលើគ្រប់ផ្នែក​នៃមុខរបស់អ្នក ហើយនៅ​ទីបំផុតអ្នក​នឹងអាច​កម្ចាត់​សារធាតុ​ស្នាម​អុជខ្មៅ​នៅលើផ្ទៃមុខ​បានយ៉ាង​មាន​ប្រសិទ្ធិភាព៕
ដោយ៖ Brugn
 
ប្រភព៖ healthyfoodplace

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្តធម្មជាតិ អាច​កម្ចាត់ស្នាមអុជខ្មៅៗនៅលើស្បែកមុខ​បាត់យ៉ាងឆាប់រហ័ស