ចាប់បាន​ក្រុមចោរប្លន់ ដែល​បង្ក​ព្យុះភ្លៀង​នៅទី​​ក្រុង​​ភ្នំពេញ​

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​ប្លន់​ចំនួន ​៤​ នាក់ ​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ធ្វើ​ស​ន្និសិទ​កាសែត បង្កា​ញ​មុខ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ ជនសង្ស័យ ទាំង ​៤​ នាក់ ​នោះ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​១០​ និង ​១១ ​ខែធ្នូ​ ឆ្នាំ​២០១៥​ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ខណ្ឌមានជ័យ និង ​ខណ្ឌចំការមន ​។​ នៅពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​ម៉ូតូ​៣​គ្រឿង​ម៉ាក ឌូ​ក ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-7488 ម៉ា​កនិច​បិទ​ស្គុ​ត​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​-1CE-2289​ និង ​ម៉ូតូ​ម៉ាក ហុងដា​សេ ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1-0110 ប្រដាប់​កាច់​សោ​រក​ចំនួន ស្លាក​លេខ​ចំនួន​ ៦ បន្ទះ និង​កាំ​ភ្លើ​ខ្លី​ ១​ ដើម ​ម៉ា​កឡុក​ គ្រាប់​ចំនួន​ ១៣ ​គ្រាប់​ ។

ចាប់បាន​ក្រុមចោរប្លន់ ដែល​បង្ក​ព្យុះភ្លៀង​នៅទី​​ក្រុង​​ភ្នំពេញ​

ចាប់បាន​ក្រុមចោរប្លន់ ដែល​បង្ក​ព្យុះភ្លៀង​នៅទី​​ក្រុង​​ភ្នំពេញ​


​លោក​វ​រសេនីយ៍​ទោ អេង សោភា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បានឱ្យដឹងថា ជនសង្ស័យ​១. ឈ្មោះ​ឆែម សុខ​រតនា ហៅ​រតនា ភេទ ប្រុស អាយុ​២៤ ឆ្នាំ មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ នេ​ត វ​ណ្ណី ហៅ​ប៊​យ ភេទប្រុស អាយុ​២៥ ឆ្នាំ​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​ ៣-​ឈ្មោះ ហង្ស និមល ភេទ ប្រុស អាយុ​២៣ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​គ្មាន​លេខ ផ្លូវលំ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ មុខរបរ​ជា​បុគ្គលិក​ហាង​ម៉ាស្សា​ដូ​រ៉េមី​ស្បា និង​ ៤-​ឈ្មោះ សាន សុធី ភេទប្រុស អាយុ​១៩ ឆ្នាំ​ទីលំនៅ​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​មុខរបរ​ជា​បុគ្គលិក​ហាង​ម៉ាស្សា​ដូ​រ៉េមី​ស្បា ។​
ចាប់បាន​ក្រុមចោរប្លន់ ដែល​បង្ក​ព្យុះភ្លៀង​នៅទី​​ក្រុង​​ភ្នំពេញ​

ចាប់បាន​ក្រុមចោរប្លន់ ដែល​បង្ក​ព្យុះភ្លៀង​នៅទី​​ក្រុង​​ភ្នំពេញ​

លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​ឱ្យដឹងទៀតថា ជនសង្ស័យ​ជាមុខសញ្ញា​ចោរប្លន់​ប្រដាប់អាវុធ​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ​និង​ មាន​ច​រិ​ក​យ៉ាង​សាហាវ​បាញ់​ទៅលើ​ជនរងគ្រោះ​ ។ ​តាម​ចម្លើយសារភាព​របស់ជនសង្ស័យ​ទាំង ​៥ ​នាក់​ បានធ្វើ​សកម្មភាព​ប្លន់​ចំនួន ​៥​ លើក​ និង ​បាញ់​មនុស្ស​ទៅលើ​ជនរងគ្រោះ​របួស ​៦ ​នាក់​ ។ ​ដោយឡែក​បុរស​ម្នាក់​ដែល​ជួប​គ្រោះថ្នាក់​រថយន្តបុក​ស្លាប់​នៅ​សង្កាត់​ឫស្សីកែវ​ប៉ុន្មាន​ថ្ងៃមុន​ក៍ជាប​ក្ស​ពួកក្រុម​ចោរប្លន់​នោះ​ផងដែរ​ ៕​ ម៉េង ធា (ប្រភព ​TV5)

ចាប់បាន​ក្រុមចោរប្លន់ ដែល​បង្ក​ព្យុះភ្លៀង​នៅទី​​ក្រុង​​ភ្នំពេញ​ ចាប់បាន​ក្រុមចោរប្លន់ ដែល​បង្ក​ព្យុះភ្លៀង​នៅទី​​ក្រុង​​ភ្នំពេញ​