ចាប់ខ្លួន​អ្នក​ប៉ុន​ប៉ុង​ចាប់​នាង​ក្រមុំ​រំលោភ​និង​អ្នក​ជក់​គ្រឿងញៀន​បញ្ជូន​មក​ស្នងការដ្ឋាន​ខេត្ត

ខេត្តកំពត ៖ សមត្ថកិច្ច​ប៉ូលិស​ស្រុក​ជុំ​គី​រី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឯ​ប៉ូលិស​ស្រុក​ទឹកឈូរ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដែរ បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

កាលពី​វេលា​ម៉ោង​១០​ព្រឹក នៅ​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ នគរបាល​ស្រុក​ជុំ​គិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជៀវ ដា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​នារី​ម្នាក់​អាយុ​១៦​ឆ្នាំ តែ​មិន​បាន​សម្រេច នៅ​ភូមិ​ត្រពាំង​ឈើទាល ឃុំ​ច្រេស ស្រុក​ជុំ​គិរី ខេត្តកំពត ហើយ​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ដោយឡែក កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​ប៉ូលិស​ស្រុក​ទឹកឈូរ​ចាប់​បាន​មុខសញ្ញា​ជក់​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់​ឈ្មោះ ព្រុំ វិ​សុ​ដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ស្វាយ​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូរ ខេត្តកំពត ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ ។ ក្រោយ​ពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕