មេ​វេ​ដ​ឌ័​រ ទិញ​នាឡិកា​ដាំ​ពេជ្រ​នៅ​ឌូ​បៃ​តម្លៃ​1,1​លាន​ដុល្លារ

មេ​វេ​ដ​ឌ័​រ អតីត​ស្ដេច​ប្រដាល់​ជនជាតិ​អា​មេ​រិ​កបាន​បង្ហាញ​ពី​ភាព​មានទ្រព្យ​ស្ដុកស្ដម្ភ​របស់​ខ្លួន​ជា​ថ្មី​ដោយ​ចំណាយ​ប្រាក់​ទិញ​នាឡិកា​ដាំ​ពេជ្រ​ដ៏​ទំនើប​១​គ្រឿងក្នុង​តម្លៃ​១,១​លាន​ដុល្លារ ។

អតីត​ស្ដេច​ប្រដាល់​មិន​ដែល​ចាញ់​រូប​នេះ បច្ចុប្បន្ន​កំពុង​ដើរ​កម្សាន្ត​នៅ​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ប៉ុន្តែ​មិនមែន​ជា​ការ​ដើរ​កម្សាន្ត​ក្នុង​លក្ខណៈ​ធម្មតា​ដូច​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត​ទេ ព្រោះ​លោក​បាន​ចំណាយ​ប្រាក់​ទិញ​វត្ថុ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជា​ប្រភេទ​នាឡិកា​ម៉ាក​«Hublot»​ដាំ​ពេជ្រ​នៅ​ក្រុង​ឌូ​បៃ ។

តាម​សារព័ត៌មាន​The Money បានឱ្យ​ដឹង​ថា នាឡិកា​១​គ្រឿង​នេះ​មាន​តម្លៃ​១,១​លាន​ដុល្លារ ជា​ផ្នែក​មួយ​នៃ​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​កម្រ​មាន​អ្នកទិញ​យក​ទៅ​ប្រើប្រាស់​ណាស់ ។

ចាត់​ទុក​ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែលមេ​វេ​ដ​ឌ័​រ យល់ព្រម​ចំណាយ​ប្រាក់​ទិញ​នាឡិកា​ដ៏​មាន​តម្លៃ​មហាសាល ខណៈ​កាលពី​ឆ្នាំ​២០១៤ លោក​ក៏​ធ្លាប់​ទិញ​នាឡិកា​ដាំ​ពេជ្រ​ដ៏​មាន​តម្លៃ​ដូច​គ្នា​នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​ដែរ ៕