ពេជ្រ សោភា នៅតែ​រក្សា​ជំហរ មិន​ស្រណោះ​ទ្រនំ​……

ថ្វីបើ​ពុំទាន់​មានប្រតិកម្ម​ឬ​ចម្លើយ​អ្វី​ពី​ការចង់​ចាកចេញ​របស់​ពេជ្រ សោភា ​និង ដេ​វិត​ពី​សំណាក់ ផលិតកម្ម​រស្មី​ហង្ស​មាស​ក៏​គេ​សង្កេតឃើញថា​ទាំង ពេជ្រ សោភា និង ដេវិត ហាក់​មិន​នៅ​ស្ងៀម​ឬ​ស្ងប់ ស្ងាត់​ឡើយ​ពោល​ពួកគេ​ថែមទាំង​កញ្ជ្រោល ​និង​បង្ហាញ​ពី​ជំហរ​តាមរយៈ​ បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស ប៊ុ​កដោយ​បង្ហោះ​នូវ​រូបភាព​និង​សារ​ដែល​មានន័យថា ​៖ ​មិនយូរ​ទៀត​ទេ​ខ្ញុំ​នឹង​ដេ​វិត​ នឹង ​ចេញ album original song (Queen) តើ​មាន​បងប្អូន​ប៉ុន្មាន​នាក់​គាំទ្រ​?​ ។​

ពេជ្រ សោភា នៅតែ​រក្សា​ជំហរ មិន​ស្រណោះ​ទ្រនំ​……

តាំងពីដើម ​ខែធ្នូ​២០១៥ ​មក​ដែល​ព័ត៌មាន​ស្តីពី​ពេជ្រ សោភា​ចង់​ចាកចេញ​ពីរ​រស្មី​ហង្ស​មាស​បាន ផ្ទុះឡើង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​មួយចមនួន​មានការ​ចាប់អារម្មណ៍​ចង់ដឹង ​និង​ ងឿងឆ្ងល់​អំពី​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​បែប​នោះ​?​។​ តាម​ប្រភពព័ត៌មាន​ច្បាស់ការ ពី​អ្នក​នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នៅឯ​កោះ​ពេជ្រ​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥ បាន​បង្ហើប​ឲ្យ​ដឹងថា​៖ «​អ្នកនាង ពេជ្រ សោភា មានការ​អាក់អន់ស្រពន់ចិត្ត​យ៉ាងខ្លាំង ចំពោះ​រឿង​មួយ ពោលគឺ​បន្ទាប់ពី​នាង បាន​ចុះ​ពី​ឆាក​តន្ត្រី​ភ្លាម នាង​ត្រូវបាន​បុគ្គលិក​ម្នាក់ មាន​តំណែង​ធំ គួរសម ក្នុង​ហង្ស​មាស បាន​ស្តីបន្ទោស​ឲ្យ​នាង​កណ្តាល​មុខ​មហាជន​ថា អ្នកនាង​មិនចេះ​ប្រដៅ​កូនចៅ ដែល​ស្មើនឹង​ទះកំផ្លៀង​នាង​មុខ​មហាជន​»​។​

ពេជ្រ សោភា នៅតែ​រក្សា​ជំហរ មិន​ស្រណោះ​ទ្រនំ​……

បន្ថែម​ពីនេះ​ទៀត​តាម​ប្រភពព័ត៌មាន​ពី​អ្នកសិល្ប​:​ដែល​បាន ចូលរួម​ក្នុង​កម្មវិធី​នោះដែរ បាន​ឲ្យ​ដឹងថា​៖ «​ពេជ្រ សោភា មានការ​អាក់អន់ចិត្ត ជាមួយនឹង​អ្នកគ្រប់គ្រង តារាចម្រៀង ក្នុង​ផលិតកម្ម​ហង្ស​មាស ដែល​បាន​ស្តីបន្ទោស​នាង ថា​មិនចេះ​គ្រប់គ្រង​អ្នក​រ៉េ​ប​បទ​ចម្រៀង និង​អ្នករាំ ព្រោះ​ហាក់​មាន​ចរិត​ឬ​ក​ពារ​ឈ្លើយ​។ ប៉ុន្តែ​ការស្តីបន្ទោស​នេះ ក៏​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស ច្រើន​ដែល​ធ្វើ​ឲ្យ​ពេជ្រ សោភា ពិបាក​នឹង​ទទួលយក​»​។​
ពេជ្រ សោភា នៅតែ​រក្សា​ជំហរ មិន​ស្រណោះ​ទ្រនំ​……

​ស៊ូ សោភា ​ហៅ​ ពេជ្រ សោភា​ជា​អ្នកចម្រៀង​ម្នាក់​ដែលមាន​ប្រវត្តិ ​ធ្លាប់​កំសត់កម្រ​មាន​ប្រភព ឈាន​ចេញពី​អ្នកលក់​អំពៅ​សាង​ ទម្រាំ​បាន​ក្លាយជា​អ្នកចម្រៀង​ល្បី​ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ ច្រើន​ពី​មហាជន​ដូច​ពេលនេះ​។ ​នាង​បាន​ប្រឡង​ច្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ផាក​វ៉េ ​កាលពី​ឆ្នាំ ២០០១​ និង ​បាន​ដើរ​ច្រៀង​តាម​ភោជនីយដ្ឋាន​។ ​ឆ្នាំ​២០០២ ​នាង​ច្រៀង​នៅ​ស្ប៉ា​ក​។ ​ឆ្នាំ​២០០៣​ នាង​ត្រូវបាន​ផលិតកម្ម​រស្មី​ហង្ស​មាស ​ហៅចូល​ហាត់​ច្រៀង ​និង ​នៅ​ឆ្នាំ២០០៤ ​វ៉ុល​ចម្រៀង​ដំបូង​របស់​នាង​ច្រៀង ឲ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស​បានចេញ​ដែល​កាលនោះ​មាន​បទ​ដែល​គេ​ចាប់អារម្មណ៍​ និង​ ធ្វើ​ឲ្យ​នាង​ល្បីឈ្មោះ​មានដូចជា​បទ ​«​ស្តាប់​បេះដូង​អូន ផង​» ​បទ ​«​នារី​ល្ងើ​ស្មោះ​ស្នេហ៍​» ​បទ ​«​ស្រី​ល្ងង់​»​ បទ ​«​ចាំ​បង​មាន​ថ្មី​ចាំ​បែក​ពី​អូន​»​ បទ​«​លាងចិត្ត​ឲ្យ​ជ្រះ​»… ជាដើម​៕ដេវីត​

ពេជ្រ សោភា នៅតែ​រក្សា​ជំហរ មិន​ស្រណោះ​ទ្រនំ​……