​ក្រុម​នារី​ខេត្ត​កំពង់​ឆ្នាំង បង្ហាញ​ភាព​ខ្លាំងថ្ងៃ​បើក​ឆាក

ក្រុម​បាល់​ទាត់​នារី​របស់​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​កំពង់​ឆ្នាំង បានបង្កើតនូវ​កំណត់​ត្រា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ តាម​រយៈ​​ការ​​បំ​បាក់​​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កណ្តាល ១៥-០ ក្នុង​ការ​ប្រកួត​​បើក​ឆាក​ជម្រើស​ជើង​ឯក​បាល់​ទាត់នារី ឆ្នាំ​២០១៥ ​យ៉ាង​ស្ងប់​ស្ងាត់ នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី ខេត្ត​តាកែវ ​កាល​​ពី​​ថ្ងៃ​អង្គារ ម្សិល​មិញ។

women-soccer-004

ការ​យក​ឈ្នះ​លើ​គូ​ប្រកួត​មិន​ឲ្យ​តដៃ​រួច​នេះ បាន​ជួយ​ឲ្យ​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់​ឆ្នាំង ឡើង​ទៅ​ឈរ​នៅលើ​​កំពូល​តារាង​ប្រចាំ​ពូល​B​ជា​បណ្តោះ​អាសន្ន ព្រោះ​​ក្រុម​ឈរ​នៅ​ពូល​ជាមួយ​គ្នា សមាគម​កីឡា​បាល់​ទាត់​សៀម​រាប​អង្គរ បានយក​ឈ្នះ​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ឧត្តរ​មាន​ជ័យ ​តែ​ក្នុង​លទ្ធ​ផល ៦-០ ទេ។
ចំណែក​ការ​ប្រកួត​​បើក​ឆាក​រវាង​ក្រុម​ទាំង​៤ឈរ​នៅ​ពូល​A ក្រុម​​​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់​ដំបង បាន​​លត់​ក្រុម​​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ស្វាយ​រៀង ៣-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​នៃ​ពូល​នេះ​ជាបណ្តោះ​អាសន្ន ខណៈ​ក្រុម​កង​រាជអាវុធ​ហត្ថ​ខេត្ត​កំពង់​ធំ ​បាន​ឈរ​នៅ​​លេខ​រៀង​ទី២ ខណៈ​ពួក​គេ​បាន​ឈ្នះ​​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា ក្នុង​លទ្ធ​ផល ១-០ នោះ។

women-soccer-001
ចំណែក​ការ​ប្រកួត​ជម្រុះ​លើក​ទី​២​រវាង​ក្រុម​ទាំង​៨​ខាង​លើ នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដោយ​ក្នុង​នោះ​ពូល​A ក្រុម​​​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ស្វាយ​រៀង ត្រូវ​​ជួប​ក្រុមមន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ នា​ព្រឹក​ម៉ោង ៨:៣០ ហើយ​ក្រុម​កង​រាជអាវុធ​ហត្ថ​​ខេត្ត​កំពង់​ធំ ត្រូវ​ប៉ះ​ក្រុម​មាន​៣ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា គឺ​ក្រុម​​​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់​ដំបង នៅ​ម៉ោង ៨:៣០ ដូច​គ្នា។
ចំពោះ​ពូល​B ក្រុមសមាគម​កីឡា​បាល់​ទាត់​សៀម​រាប​អង្គរ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​​​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់​ឆ្នាំង នា​រសៀល​ម៉ោង​១៥:០០ ហើយ​ក្រុម​​​​​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​​​​​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កណ្តាល នៅ​ម៉ោង ១៥:០០​​ត​ទៅ​ដូច​គ្នា៕

women-soccer-003women-soccer-002