ក្រុមកីឡា​បាល់ទាត់​នារី​មកពី​ខេត្ត​ចំនួន​៨ ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ឆ្នាំ​២០១៥

​ក្រុមកីឡា​បាល់ទាត់​នារី​មកពី​ខេត្ត​ចំនួន​៨ ធ្វើការ​ប្រកួតប្រជែង​គ្នា​ដណ្តើម​ជើងឯក ក្នុង​កម្មវិធី​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី ឆ្នាំ​២០១៥ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រយៈពេល ៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៣ ខែធ្នូ នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ​។​

​ក្រុមកីឡា​បាល់ទាត់​នារី​ទាំង​៨​នោះ​រួមមាន ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ ក្រុម​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្វាយរៀង ក្រុម​អប់រំ​យុវជន និង​កីឡា​ខេត្តកណ្តាល សមាគម​កីឡាបាលទាត់​សៀមរាប​អង្គរ ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង​។ សម្រាប់​ការប្រកួត​បែងចែក​ជា​២​ពូ​ល A និង B ដោយ​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ហើយ​ក្រុម​ទាំងនោះ​ធ្វើការ​ប្រកួត​ជម្រុះ​តាម​ពូ​ល​នីមួយៗ​ដើម្បី​ចម្រាញ់​យក​ជើង​ខ្លាំង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕   
ក្រុមកីឡា​បាល់ទាត់​នារី​មកពី​ខេត្ត​ចំនួន​៨ ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ឆ្នាំ​២០១៥