តុលាការ​ខេត្ត​បន្ទាយមានជ័យ​កោះ​ហៅ​មន្ត្រី​អង្គការ​២​រូប​មក​បំភ្លឺ​រឿង​ពលរដ្ឋ​ហែ​ទីងមោង​តវ៉ា

មន្ត្រី​សង្គម​ស៊ីវិល​២រូប​នៃ​អង្គការ​លីកាដូ(LICADHO) និង​សមាគម​អាដហុក(ADHOC) ត្រូវ​បាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ កោះហៅ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ធ្នូ​នេះ ពី​ករណី​ពលរដ្ឋ​តវ៉ា​ហែ​ទីងមោង​​នៅ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត។

ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​២រូប​នោះ គឺ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា និង​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ​ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន មិន​ទាន់​បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​នេះ ដោយ​ស្នើ​ពន្យារ​ពេល។

ការ​ស្នើ​ពន្យារពេល​មក​ឆ្លើយ​បំភ្លឺ​នេះ ដោយ​មន្ត្រី​សង្គម​ស៊ីវិល​២រូប​ចាត់​ទុក​ការ​កោះហៅ​នោះ ប្រញាប់ប្រញាល់​ពេក។

ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​២រូប​នោះ មិន​ទាន់​បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​នេះ ដោយ​ស្នើ​ពន្យារ​ពេល។

ការ​ស្នើ​ពន្យារពេល​មក​ឆ្លើយ​បំភ្លឺ​នេះ ដោយ​មន្ត្រី​សង្គម​ស៊ីវិល​២រូប​ចាត់​ទុក​ការ​កោះហៅ​នោះ ប្រញាប់ប្រញាល់​ពេក។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​លោក ឆេង ប៊ុនហាក់ ត្រូវ​បាន​សមត្ថកិច្ច​​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយមានជ័យ ចាប់ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ធ្នូ បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​ពួកគាត់​តវ៉ា ដើរ​តវ៉ា​អូស​រូប​ទីងមោង​តាម​ដង​ផ្លូវ ដើម្បី​​ឲ្យ​អាជ្ញាធរ​ដោះស្រាយ ហើយ​អធិការ​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ ដោយសារ​ប្រជាពលរដ្ឋ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច។

ចំណែក​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​​ការ​តវ៉ា​នោះ បាន​ប្រតិកម្ម​ភ្លាមៗ ថា​ជា​ទង្វើ​មួយ​គំរាមកំហែង​ និង​បិទ​សិទ្ធិ​សេរី​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។