Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

​Neymar តារា​ឆ្នើម​ក្រុម​ FC Barcelona ​​បាន​ទម្លាយ​អាថ៌កំបាំង​ប្រាប់​ពី​អត្ថន័យ​ស្នាម​សាក់​​​ទាំង​អស់​ ដែល​ខ្លួន​មាន​នៅ​លើ​ដង​ខ្លួន។ ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល វ័យ​២៣​ឆ្នាំ ដែល​ជាប់​ក្នុង​ចំណោម​​បេក្ខភាព​ Ballon d’Or ​៣​នាក់​ចុង​ក្រោយ​​រូប​នេះ បាន​ប្រាប់​ដល់​ Globoesporte ពី​អត្ថន័យ​ស្នាម​សាក់​របស់​ខ្លួន​ទាំង​អស់​ដូច​ខាង​ក្រោម៖

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

 

​​១. ខាង​ក្រោយ​ជើង – “boldness and joy”

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

Neymar មាន​ស្នាម​សាក់​ឃ្លា “boldness and joy” ដែល​មាន​ន័យ​ថា “ចិត្ត​រឹងប៉ឹង និង​រីករាយ” នៅ​ផ្នែក​ខាង​ក្រោយ​ជើង​ ដោយ​ជើង​ម្ខាង​មាន​១​ពាក្យ។ កីឡាករ​រូប​នេះ​ ពន្យល់​ថា៖ “សាក់​១​នេះ គឺ​ដូច​ជា​ពិពណ៌នា​ពី​​រូប​ខ្ញុំ​​ច្រើន​បំផុត”។

 

២. ​ខាង​លើ​ដៃ​ស្ដាំ – ថ្ងៃ​ខែ​ឆ្នាំ​កំណើត​​កូន​ប្រុស

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“កូន​របស់​ខ្ញុំ ក៏​ខ្ញុំ​មាន​សាក​សម្រាប់​គាត់​ដែរ។ ខ្ញុំ​បាន​ធ្វើ​វា​ ​​បន្ទាប់​ពី​គាត់​ចាប់​កំណើត”។

 

៣. លើ​ទ្រូង – ​​បួង​សួង​សម្រាប់​ឪពុក

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“វា​ជា​ឃ្លា​បួង​សួង​ ដែល​ខ្ញុំ​តែង​តែ​​សូត្រ​​មុន​ពេល​ប្រកួត។ ខ្ញុំ​បាន​សាក់​វា​លើ​ទ្រូង​របស់​ខ្ញុំ។ វា​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​ឪពុក​របស់​ខ្ញុំ”។

 

​៤. ខាង​ឆ្វេង​ក – “Everything passes” មាន​ន័យ​ថា​ “អ្វីៗ​កន្លង​ហួស​ហើយ”

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“ឃ្លា​នេះ​​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​តែ​រីករាយ​ពេល​ឥឡូវ​នេះ​ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន”។

 

៥. ខាង​ឆ្វេង​ដៃ – “Life is a joke” មាន​ន័យ​ថា “ជីវិត​ជា​រឿង​កំប្លែង”

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“អ្នក​មិន​ត្រូវ​ធ្វើ​ឲ្យ​ជីវិត​អ្នក​ស្មុគស្មាញ​ពេក​ទេ។ អ្នក​ត្រូវ​តែ​​រីករាយ​ឲ្យ​បាន​ច្រើន​ ពេល​បច្ចុប្បន្ន​នេះ”។

 

៦. ដៃ​ឆ្វេង – ​កណ្ដាប់​ដៃ

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“ខ្ញុំ​សាក់​មួយ​នេះ​ជាមួយ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​​៣​នាក់​ទៀត។ យើង​មាន​​ម៉ូដ​ដូច​គ្នា ប៉ុន្តែ​ម្នាក់ៗ មាន​ឃ្លា​ខុស​គ្នា។ វា​ជា​ផ្នែក​មួយ​នៃ​រឿង​របស់​ខ្ញុំ”។

 

៧. ​កំភួន​ដៃ​ខាង​ឆ្វេង – ​​ដៃ​២​ផ្គុំ​គ្នា​សំពះ

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“វា​ជា​ដៃ​២​សំពះ​បួង​សួង​ សុំ​ឲ្យ​មាន​ក្ដី​សុខ។ វា​ជា​ជំនឿ​ដែល​ខ្ញុំ​មាន”។

 

៨. ​ម្រាម​ដៃ – ​​ចិញ្ចៀន​រូប​​មកុដ (Crown)

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“វា​ជា​រូប​មកុដ​តំណាង​ឲ្យ​ព្រះ​មហាក្សត្រី។ ខ្ញុំ​បាន​សាក់​វា​ តាំង​ពី​​ពេល​ខ្ញុំ​រៀប​ការ”។

 

៩. ដៃ​ខាង​ឆ្វេង – “Love” (ស្រលាញ់)

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​សាក់​មួយ​នេះ​ណាស់។ ម្ដាយ​របស់​ខ្ញុំ​ក៏​មាន​វា ហើយ​ឪពុក​របស់​ខ្ញុំ​ក៏​មាន​វា​ដូច​គ្នា”។

 

១០. ក្រោម​ត្រចៀក – “IV”

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“IV (បួន) គឺជា​សមាជិក​គ្រួសារ​របស់​ខ្ញុំ​ មាន​ឪពុក​ខ្ញុំ​ Neymar, ម្ដាយ​ខ្ញុំ Nadine, ខ្ញុំ និង​ប្អូន​ស្រី​ខ្ញុំ​ Rafaella។ វា​ជា​គ្រួសារ​មួយ ដែល​មាន​គ្នា​៤​នាក់។ យើង​មាន​ប្រវត្តិ​ជា​ច្រើន​ជាមួយ​គ្នា ហើយ​ខ្ញុំ​​បាន​សាក់​វា​លើ​ក​ក្រោម​ត្រចៀក”។

 

១១. ​​ក​ផ្នែក​ខាង​ក្រោយ – “Blessed”

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“ខ្ញុំ​សាក់​ឃ្លា​នេះ​ជាមួយ​និមិត្ត​សញ្ញា​គ្រិស្ត។ វា​​ជា​សាសនា​របស់​គ្រួសារ​ខ្ញុំ។ ខ្ញុំ​ជឿ​លើ​ព្រះ​ជា​ម្ចាស់”។

 

១២. ​លើ​ចង្កេះ – “Never Ending Love” (ស្នេហ៍​គ្មាន​ថ្ងៃ​បញ្ចប់)

 

Neymar ​ទម្លាយ​អាថ៌កំបាំង​​ ​ប្រាប់​អត្ថន័យ​ស្នាម​សាក់​ទាំង​អស់​ដែល​ខ្លួន​មាន

 

“ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​ពី​សាក់​មួយ​នេះ​បាន​ទេ។ វា​ជា​រឿង​សម្ងាត់​របស់​ខ្ញុំ”។ យ៉ាង​ណា​គេ​ដឹង​ថា​ Neymar ​បាន​សាក់​ឃ្លា​នេះ​ឡើង​​ ​កាល​ពី​រូប​គេ​ណាត់​ជួប​​នឹង​តារា​សម្ដែង Bruna Marquezine ​លើក​ដំបូង៕

 

-ចុចអាន៖ Man Utd បើក​ភ្លើង​ខៀវ​ឲ្យ​ Van Gaal ទិញ​ CR7, Neymar & Bale

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail | sport-english​