Enrique ឲ្យ​កីឡាករ Barca ដើរ​លំហែ​កាយ​បន្ធូរ​អារម្មណ៍ មុន​ការ​ប្រកួត​មក​ដល់

Enrique ឲ្យ​កីឡាករ Barca ដើរ​លំហែ​កាយ​បន្ធូរ​អារម្មណ៍ មុន​ការ​ប្រកួត​មក​ដល់

កីឡាករ​ទាំងអស់​របស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គ្រូ​បង្វឹក​អនុញ្ញាត​ឲ្យ​ដើរ​លេង តាម​ទី សាធារណៈ ក្នុង​ទីក្រុង Yokohama កាល​ពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​បន្ធូរ​អារម្មណ៍​មុន​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

 

ការ​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ថយ​ភាព​តាន​តឹង​ធ្វើ​ឡើង​បន្ទាប់​ពី ទាំង​គ្រូ​បង្វឹក និង​កីឡាករ​នៅ​ក្នុង​ក្រុម​មិន​បាន​សម្រាក​ពី​ការ​ហ្វឹក​ហាត់​ទាល់​តែ​សោះ​ចាប់​តាំង​ពី​​ពួកគេ មក​ដល់​ជប៉ុន​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ។​

 

Enrique ឲ្យ​កីឡាករ Barca ដើរ​លំហែ​កាយ​បន្ធូរ​អារម្មណ៍ មុន​ការ​ប្រកួត​មក​ដល់

 

ក្នុង​រយៈពេល​សម្រាក​នោះ​កីឡាករ​អាច គេង​ក្នុង​បន្ទប់ ឬ​ដើរ​លេង​នៅ​តំបន់​ជុំវិញ ទិញ​ឥវ៉ាន់ ទទួល​ទាន អាហារ​តាម​ភោជនីយដ្ឋាន ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សណ្ឋាគារ Royal Park ជា​ទី​ដែល​ពួកគេ ស្នាក់ នៅ។

 

សម្រាប់​ថ្ងៃនេះ​គឺជា​ពេល​វេលា​ចុង​ក្រោយ​សម្រាប់​ការ​ត្រៀម​លក្ខណៈ​របស់ Barcelona ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទល់​នឹង​ក្រុម​ជើងឯក​អាស៊ី Guangzhou Evergrande នៅ​ព្រហស្បតិ៍ ហើយ​លោក Luis Enrique និង​កីឡាករ Gerard Pique ក៏​នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ជាមួយ​គ្នា​​ផង​ដែរ៕​

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english