ការ​ដេញដោល​គ្នា​លើក​ទី​5​របស់​បណ្តា​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ផ្តោត​លើ​រដ្ឋ​អ៊ិ​ស្លា​ម

សង្គ្រាម​ប្រឆាំង​ពួក​ជី​ហា​ដ​នៃ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម និង​សំណើ​របស់​លោក DONALD TRUMP ហាមឃាត់​ពួក​អ៊ិ​ស្លា​ម​មិន​ឱ្យ​ចូល​សហរដ្ឋ​អា​េ​ម​រិ​ក​ជា​ប្រធានបទ​សំខាន់​នៃ​ការ​ដេញដោល​គ្នា​លើក​ទី​៥ កាលពី​ថ្ងៃ​ទី​១៥ ធ្នូ នៅ​ឡាស់​វេ​ហ្គា​ស់ រដ្ឋ​នេ​វ៉ា​ដា របស់​បណ្តា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ ។

ព្រឹទ្ធ​សមាជិក​រដ្ឋ​តិច​សាស់ លោក TED CRUZ ប្រកាស​ថា អា​េ​ម​រិ​ក​កំពុង​មាន​សង្គ្រាម រួច​លោក​ជេ​ប ប៊ូ​ស និយាយ​ថា សេរីភាព​របស់​យើង​រង​ការ​វាយប្រហារ ។ ចំណែក​លោក DONALD TRUMP ជា​មហាសេដ្ឋី​រួច​ក្នុង​ការ​ស្ទាបស្ទង់​មតិ​ជា​អ្នក​មានការ​គាំទ្រ​នាំមុខ​គេ ក្នុង​ការ​ជជែក​ដេញដោល​នេះ​រវាង​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​៩​រូប​អះអាង​ថា ប្រទេស​របស់​យើង​លែង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​បាន​ទៀត​ហើយ ។

ម្នាក់​ម្តង​ៗ បេក្ខជន​ទាំងនេះ​លើក​ឡើង​ពី​ការ​គំរាមកំហែង​ភេរវកម្ម​ធ្ងន់ធ្ងរ​ពី​ពួក​អ៊ិ​ស្លា​ម​និយម​រ៉ា​ឌី​កាល់ និង​ពួក​ជី​ហា​ដ ដើម្បី​សួរ​ដេញដោល​គ្នា​ដូច​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ កញ្ញា ហើយ​ក៏​ដេញដោល​គ្នា​លើ​តុល្យភាព​សម​ស្រប​រវាង​សន្តិសុខ​ជាតិ និង​កិច្ច​ការពារ​សេរីភាព​របស់​បុគ្គល ព្រមទាំង​ជីវិត​ឯកជន ។ បេក្ខជន​ទាំងនេះ​សុទ្ធតែ​សន្យា​ពី​ការ​ប្រកាន់​ភាព​ម៉ឺង​មា់ត់ និង​ការ​ប្តេជ្ញា​ចិត្ត​ប្រឈម​មុខ​នឹង​ភាព​ទន់ខ្សោយ​របស់​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ។ មាន​តែ​បេក្ខជន​ម្នាក់​ប៉ុណ្ណោះ​មិន​យល់​ស្រប​លើ​រឿង​នេះ គឺ​ព្រឹទ្ធ​សមាជិក RAND PAUL ដោយ​លោក​និយាយ​ថា ពេល​ណា​គេ​បដិសេធ​សាសនា​មួយ​ចំនួន និង​ពេល​គេ​ត្រួតពិនិត្យ​អុ​ី​ន​ធើ​រ​ណេ​ត​នោះ​គឺ​ពួក​ភេរវ​ករ​ជា​អ្នក​ចំណេញ ៕