សម្រេច​បិទ​ទីតាំង​ខារ៉ាអូខេ​២​កន្លែង​លើ​ផ្លូវ​២០០៤ បន្ទាប់​ពី​បង្ក​ភាព​អនាធិបតេយ្យ និង​របួស​ស្នាម

រាជធានីភ្នំពេញ ៖ សេចក្តីរាយ​ការណ៍​ឱ្យ​ដឹងថា មុននេះបន្តិច​នាថ្ងៃទី​១៦ ធ្នូ ២០១៥ គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌពោធិ៍​សែនជ័យ ​ដឹក​នាំដោយលោក​យិន គា នាយករដ្ឋបាល បាន​ធ្វើ​ការ​ចុះ​បិទ​ទីតាំង​​ហាង​​ខារ៉ា​អូខេ​២កន្លែង «សប្បាយ​រាត្រី ​និងស្កា​យ​ស្តារ​» ​បន្ទាប់ពី​​មាន​ជម្លោះ​​ដោយ​ពាក្យ​សម្តី​រហូតឈានដល់​ប្រើ​អំពើហិង្សា​ បណ្តាល​មនុស្ស​ម្នាក់​របួស​រួចមក ។ គួររំលឹកថា ក្រុម​អ្នក​ចាប់​ម៉ូយ​​ហាង​ខារ៉ាអូខេ​២​កន្លែង​វាយ​ដណ្ដើម​​គ្នា​​​ផ្អើល​​ទាំងកណ្តាល​អធ្រាត្រ​