Apple ដាក់ឱ្យអាប់ដែត iTunes 12.3.2 ជាសញ្ញាបញ្ជាក់ប្រាប់ ពីការបិទចោល iOS 9.1

Apple ដាក់ឱ្យអាប់ដែត iTunes 12.3.2 ជាសញ្ញាបញ្ជាក់ប្រាប់ ពីការបិទចោល iOS 9.1

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Apple បានធ្វើការដាក់ឱ្យប្រើប្រាស់ ជាបន្តនូវកំណែអាប់ដែតជំនាន់ថ្មី នៃកម្មវិធី iTunes 12.3.2 សំរាប់ Windows ទាំងប្រភេទ 64bit និង 32bit. ក្នុងការអាប់ដែតថ្មីនេះ ទោះបីជា Apple ពុំបានមានការបន្ថែមអ្វីថ្មីក៏ដោយ តែតាមដែលការសង្កេតមើលជាសព្វដង យើងប្រាកដជាអាចដឹងបានថា iOS 9.1 គឺជិតដល់ថ្ងៃបិទឱ្យឈប់ប្រើប្រាស់ហើយ ខណៈដែល iOS 9.2 បង្ហាញខ្លួនមិនដល់មួយសប្តាហ៍ផងនោះ។ ដូច្នេះហើយសំរាប់ប្រិយមិត្តដែលចង់អាប់ដែតសាកល្បងទៅ iOS 9.1 ដើម្បីរង់ចាំការ Jailbreak នោះ សូមប្រញាប់ធ្វើការអាប់ដែតឱ្យបានរហ័សនៅពេលនេះតែម្តង ជៀសវាងឱកាសមួយនោះត្រូវបានបាត់បង់ទៅ។

ចុចទាញយក iTunes ជំនាន់ថ្មី [Windows] នៅទីនេះ!!!

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Apple ដាក់ឱ្យអាប់ដែត iTunes 12.3.2 ជាសញ្ញាបញ្ជាក់ប្រាប់ ពីការបិទចោល iOS 9.1
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Apple ដាក់ឱ្យអាប់ដែត iTunes 12.3.2 ជាសញ្ញាបញ្ជាក់ប្រាប់ ពីការបិទចោល iOS 9.1

ចុះថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2015 ម៉ោង 04:36 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ