មូល​ហេតុ និង​ដំណោះស្រាយ ការ​អស់​កម្លាំង​​អំឡុង​ពេល​ធ្វើ​ការ


មូល​ហេតុ និង​ដំណោះស្រាយ ការ​អស់​កម្លាំង​​អំឡុង​ពេល​ធ្វើ​ការ

អំឡុងពេលធ្វើការងារ ឬ​សិក្សា​រៀនសូត្រ​មនុស្ស​ភាគ​ច្រើន​តែង​និយាយ​អស់កម្លាំង​ និង​ងងុយ​គេង​ ជាពិសេស​គឺ​ពេល​ថ្ងៃរសៀល សម្រាប់​អ្នក​អង្គុយ​នៅ​ការិយាល័យ ឬ​ក្នុង​ថ្នាក់​រៀន។ តើ​ហេតុអ្វី​បាន​ជា​បែប​នេះ? ចុះ​ដំណោះ​ស្រាយ​វិញ ត្រូវ​ធ្វើ​បែប​ណា?

 

មូល​ហេតុ និង​ដំណោះស្រាយ ការ​អស់​កម្លាំង​​អំឡុង​ពេល​ធ្វើ​ការ

 
* តើ​អ្វី​ទៅ​ជា​មួល​ហេតុ​នាំ​អស់​កម្លាំង​នៅ​កន្លែង​ការងារ?

 
១. ធ្វើ​ការ​​ជាប់​រហូត​មិន​មាន​ពេល​សម្រាក​ខ្លះ

 
កម្មករ ឬ​​បុគ្គលិក​ទាំង​អស់​​​គឺ​ត្រូវ​​​បាន​ការ​អនុញ្ញាត​​ មាន​ពេល​សម្រាក​ខ្លះ ពី​ព្រោះ​ការ​ធ្វើ​ការ​​លើស​ពី​កម្លាំង​អាច​ជា​​​ផល​លំបាក​​មួយ។ ការងារ​គរ​ច្រើន​ជា​បន្ទុក​មួយ​​​ ដែល​​​​អាច​ធ្វើ​ខំ​ប្រឹង​​​​​​ព្យាយាម​ធ្វើ​​បង្ហើយ​ ខ្លាច​ក្រែង​មិន​ទាន់​ពេល។ ទោះ​ជា​​យ៉ាង​ណា ក៏​ត្រូវ​​មាន​ពេល​សម្រាក​លំហែ​ខ្លះ​​ដែរ។

 

២. ធ្វើ​ការ​ហួស​ម៉ោង​បាយ​ថ្ងៃ​ត្រង់
 

ធ្វើ​ការ​យូរ​ម៉ោង​ជា​រឿង​មួយ ប៉ុន្តែ​ ធ្វើ​ការ​មិន​សម្រាក​រហូត​ដល់​​រំលង​​ចោល​ម៉ោង​បាយ​ថ្ងៃ​ត្រង់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អស់​កម្លាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នឹង​នាំ​ឲ្យ​មាន​អាការៈ​ ឈឺ​ក្បាល​ផង​​ដែរ។ បាយ​ថ្ងៃ​ត្រង់​គឺ​​អាហារ​សំខាន់​មួយ ទម្លាប់​​ពន្យារ​ពេល​​​យូរ នឹង​បង្កើត​ជា​ទម្លាប់​​ញ៉ាំ​ខុស​ពេល​វេលា។

 
៣. ធ្វើ​ការ​ទាំង​មិន​ពេញ​ចិត្ត​​​

 
បើ​សិន​អ្នក​មិន​​​​​​សប្បាយ​រីក​រាយ​នឹង​ការងារ​របស់​អ្នក វា​ជា​​ហេតុ​ធ្វើ​ឲ្យ​អ្នក​ខ្វាយ​ខ្វល់​ច្រើន​ ប្រាកដ​ណាស់​ភាព​ស្រ្តែស​តប់​ប្រមល់​នឹង​អាច​កើត​មាន​ឡើង​ច្រើន​ទៅ​តាម​នោះ​ដែរ។
 

៤. ឧស្សាហ៍​បើក​មើល​ សារ អ៊ីមែល Facebook
 

ទម្លាប់​បើក​មើល​សារ អ៊ីមែល មើល​ Facebook អំឡុង​ពេល​ធ្វើ​ការ​ក៏​ជា​មូល​ហេតុ​មួយ​បង្ក​ឲ្យ​​​អារម្មណ៍​អ្នក​មិន​ស្ងប់ និង​ខ្វាយ​ខ្វល់​ច្រើន។ ដូច​នេះ​ អារម្មណ៍​​ឃ្លាត​ឆ្ងាយ​ពី​ការងារ អ្នក​គិត​ច្រើន នោះ​អារម្មណ៍​អ្នក​នឹង​ហត់​នឿយ​​​ក្នុង​ពេល​ធ្វើ​ការ​ងារ​នោះ​ដែរ។
 

មូល​ហេតុ និង​ដំណោះស្រាយ ការ​អស់​កម្លាំង​​អំឡុង​ពេល​ធ្វើ​ការ

 

​* ដំណោះ​ស្រាយ​ខ្លះ​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន
 

១. រក​មូល​ហេតុ​នៃ​ការ​បង្ក​ជា​ស្រែ្តស
 

ស្វែង​រក​ពី​មូល​ហេតុ​​​នៃ​ការ​បង្ក​ឲ្យ​ស្រ្តែស​ពេល​ធ្វើ​ការ អ្នក​​ក៏​​អាច​នឹក​​ឃើញ​ដំណោះ​ស្រាយ​បាន​ដែរ។ ប្រសិន​បើ​អ្នក​​ដូរ​ទៅ​រក​បរិយាកាស​ការងារ​ថ្មី​ ហើយ​អាច​ជួយ​អ្នក​បាន​មែន​នោះ អ្នក​ក៏​គួរ​ពិភាក្សា​ជា​មួយ ប្រធាន​ ឬ​ថៅ​កែ​ របស់​អ្នក ដើម្បី​រក​ដំណោះ​ស្រាយ​​ល្អ​ប្រសើរ​មួយ​បាន។
 

២. ផ្ដោត​​សំខាន់​លើ​សុខភាព​​​​​​​​​​
 

ប្រាកដ​ថា​អ្នក​បាន​គេង​បាន​លក់​ស្កប់​ស្កល់ ញ៉ាំ​អាហារ​គ្រប់​គ្រាន់។ នេះ​ជា​វិធី​មួយ​ ដែល​គ្រប់​គ្នា​​បាន​ដឹង​ថា​ជួយ​​ធ្វើ​ឲ្យ​អ្នក​មាន​សូវ​​ជា​អស់​កម្លាំង​​ពេល​ធ្វើ​ការ។

 
៣. សម្រាក​ពេល​ម៉ោង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់
 

សម្រាក​ពេល​ម៉ោង​បាយ​ថ្ងៃ​ត្រង់​ ឬ​ឆ្លៀត​​ដើរ​លំហែ​ខួរ​ក្បាល​បន្តិច នឹង​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​​បាន​ស្រស់​ថ្លា​ និង​មាន​កម្លាំង​​ធ្វើ​ការ​ឡើង​វិញ​ផង​ដែរ។
 

មូល​ហេតុ និង​ដំណោះស្រាយ ការ​អស់​កម្លាំង​​អំឡុង​ពេល​ធ្វើ​ការ
 
 

៤. រក​ពេល​ពីរ​បី​ថ្ងៃ​​លំហែ​ពី​ការងារ​​​​
 

សុំ​ច្បាប់​សម្រាក​ពី​ការងារ​ មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ នឹង​ដើម្បី​លំហែ​នឹង​នាំ​ឲ្យ​​​ស្រស់​ស្រាយ​ឡើង​វិញ​។ វា​ជា​ពេល​វេលា​មួយ​ដែល​អ្នក​សម្រាក​​មិន​ខ្វល់​ពី​ការងារ វា​ជួយ​ឲ្យ​អារម្មណ៍​​តប់​ប្រមល់​រសាយ​ចេញ​ទៅ​បាត់ ពេល​អ្នក​ចូល​ធ្វើ​ការ​ងារ​វិញ​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន​ផង​ដែរ។
 

៥. បន្ថយ​ពេល​វេលា​​​មើល អ៊ីមែល​ ឬ​សារ​រៀង​រាល់​ម៉ោង
 

បញ្ហា​ដែល​អាច​កើត​មាន នៅ​ពេល​អ្នក​ដឹង​ឬ​ឃើញ​ពី​បញ្ហា​មួយ​ចំនួន​​តាម​​​ បណ្ដាញ​សង្គម​ជា​បញ្ហា​មួយ​ដែល​នាំ​អារម្មណ៍​​​អ្នក​ខ្វាយ​ខ្វល់​​​ច្រើន ដូច​នេះ​​ការ​កាត់​បន្ថយ​ការ​បើក មើល Facebook សារ​ទូរសព្ទ​ដៃ អ៊ីមែល​ នឹង​ជួយ​អ្នក​បាន​ច្រើន​ផង​ដែរ៕
 

មូល​ហេតុ និង​ដំណោះស្រាយ ការ​អស់​កម្លាំង​​អំឡុង​ពេល​ធ្វើ​ការ

 

ចុចអាន៖ ៣​ចំណុច ​អ្នក​មិន​​មាន​បទ​ពិសោធន៍​ការងារ គួរ​សរសេរ​ក្នុង ​​CV
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ theundercoverrecruiter​​​
​​