បុរសៗ​​រៀបរាប់​ពី​បញ្ហា​ស្បែក​ក្បាល​ពី​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ

បុរសៗ​​រៀបរាប់​ពី​បញ្ហា​ស្បែក​ក្បាល​ពី​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ

បរិយាកាស​ខាងក្រៅ​មាន​ផ្សែង​រថយន្ត​ ម៉ូតូ និង​​​​​ធូលី ​ដី​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​​សុខភាព​អ្នក​ធ្វើ​ដំណើរ។ ​ឥលូវ​ស្ដាប់​​បុរស​ៗ​អ្នក​ធ្វើ​ដំណើរ​​រៀបរាប់​ពី​​ផល​ប៉ះពាល់ ​និង​បញ្ហា​​ស្បែក​ក្បាល និង​សក់​ដែល​ពួកគេ​ជួប​ប្រទះ​ដោយសារ​កង្វក់​នៃ​បរិយាកាស។

 

​លោក​ ​រដ្ឋា ​អាជីវករ​នៅ​​ផ្សារ​ដើម​គ​​​លើក​ឡើង​ថា ​​បញ្ហា​សក់​ក្បាល​រឹង​ជា​បញ្ហា​សម្រាប់​លោក។ ​«ផ្ទះ​ខ្ញុំ​នៅ​​ចម្ការ​ដូង​ឯណោះ ​អីចឹង​យើង​ជិះ​មក​លក់​នៅ​ផ្សារ​រាល់​ថ្ងៃ​ហ្នឹង​ ដី​ហុយ​ខ្លាំង​មែនទែន។ ​បញ្ហា​គឺ​សក់​​ក្បាល​រឹង ​និង​រមាស់​ក្បាល​ដែរ»។ ​ទោះ​ជា​យ៉ាង​ណា ​លោក​ថា ​លោក​មិន​សូវ​មាន​ពេល​ថែរក្សា​ស្បែក​ក្បាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ព្រោះ​រវល់​លក់​ដូរ។

 

បុរសៗ​​រៀបរាប់​ពី​បញ្ហា​ស្បែក​ក្បាល​ពី​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ

 

​​លោក​សំ ចាន់ណា​ ​ដែល​បុគ្គលិក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឯកជន​​​មួយ​វិញ​បាន​និយាយ​ថា ​ការ​បែក​ញើស​ក្បាល​ជា​បញ្ហា​ធំ​សម្រាប់​សក់។ ​​«ដូច​បង​ដឹង​ស្រាប់​ហើយ ​រាល់​ថ្ងៃ​ហ្នឹង​មេឃ​ (ថ្ងៃ) ​ក្ដៅ​ខ្លាំង​យក​តែ​មែនទែន។ ​ពួក​ខ្ញុំ​ខាង​ CO (Credit Officer) ​​អីចឹង​ត្រូវ​ចេញ​ទៅ​ជួប​ភ្ញៀវ​រាល់​ថ្ងៃ។​ ដល់​អីចឹង​ក្បាល​គឺ​ថា ​បែក​ញើស​សើម​រហូត»។ ​បុរស​វ័យ​ ២៤​ ឆ្នាំ​សម្ដែង​ក្ដី​បារម្ភ​ថា ​​​អាច​នឹង​ជ្រុះ​សក់​ច្រើន​ធ្វើ​​​ឲ្យ​ទំពែក​មុន​អាយុ​ព្រោះ​​ជ្រុះ​សក់​ច្រើន។

 

​​​​

ស្រដៀង​គ្នា​នោះ​ដែរ ​​​យុវជន​​សុខ វ៉ាន់ដា ​​​និស្សិត​ផ្នែក​​ច្បាប់​ ​ប្រាប់​ Sabay ​ថា​​ ដីហុយ ​និង​ផ្សែង​ឡាន​ជា​បញ្ហា​ធំ​សម្រាប់​ស្បែក​ក្បាល។ ​​​«ហុយ​ដល់​ហើយ​បង​ផ្លូវ​ហ្នឹង (ផ្លូវ​ស្តុប​ North Bridge)។ ​​​ហុយ​ក៏​ហុយ ​ហើយ​ឡាន​ចាស់ៗ​ហ្នឹង​ និយាយ​ពី​ផ្សែង​ដល់​ក។ ​ចង់​មិន​ចង់​ខ្ញុំ​ដឹង​ថា ​​​ប៉ះពាល់​ដល់​សក់ ​គ្រាន់​​​តែ​មិន​ដឹង​ប៉ុណ្ណា។ ​យុវជន​រូប​នេះ​រៀបរាប់​ថា ​លោក​ឧស្សាហ៍​កក់​សក់​ដែរ ​តែ​សក់​ហាក់​នៅ​តែ​ងាប់ៗ​បាន​ភាព​រលាស់ ​និង​ភ្លឺ​រលោង។

 

អ្នក​ជំនាញ​​នៃ​ក្រុមហ៊ុន​សាប៊ូ​កក់​សក់​ក្លៀរ​បុរស​បាន​ឲ្យ​ដឹង​ថា ​​​ភាគ​ល្អិត ​នៃ​ធូលីដី​ មីក្រូប ​និង ​ផ្សែង​នៅ​ក្នុង​បរិយាកាស​ខាងក្រៅ​អាច​ធ្វើ​​​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​ក្បាល។ ​វា​អាច​ធ្វើ​ឲ្យ​ងាយ​សក់​​ជ្រុះ ​កើត​អង្គែ ​និង​​រមាស់​ស្បែក​ក្បាល​ជា​ដើម។ ​​ចំពោះ​​វិធី​ថែ​រក្សា​វិញ​គឺ​​មិន​គួរ​កក់​សក់​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​សក់​ទន់​ខ្សោយ ​និង​ឆាប់​ជ្រុះ​បាន។ ​​លើស​ពី​នេះ ​បើ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​​គួរ​ប្រើ​កន្សែង​រុំ​ក្បាល ​ឬ​ពាក់​មួក​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ផ្ទាល់​រវាង​សក់​ និង​ធូលី​ដី។ ​​​សំខាន់​ទៅ​ទៀត​នោះ​ ការ​ជ្រើស​រើស​សាប៊ូ​ដែល​ត្រូវ​នឹង​ស្បែក​ក្បាល​បុរស​​គឺ ​ជៀសវាង​​ការ​ប្រើ​សាប៊ូ​ផ្ដេសផ្ដាស​ ដែល​ងាយ​នឹង​បង្ក​ផល​ប៉ះពាល់​កាន់​តែ​ច្រើន​ថែម​ទៀត​ដល់​ស្បែក​ក្បាល។

 

បុរសៗ​​រៀបរាប់​ពី​បញ្ហា​ស្បែក​ក្បាល​ពី​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ

 

​ជម្រើស​ល្អ​គួរ​ប្រើ​សាប៊ូ​កក់​សក់​ក្លៀរ​បុរស​ Deep Cleanse ​ដែល​មាន​សមត្ថភាព​ចូល​សម្អាត​​ជ្រៅ​ដល់​ស្រទាប់​រន្ធ​ញើស​នៃ​ស្បែក​ក្បាល ​​និង ​កម្ចាត់​អង្គែ​គ្មាន​សល់៕

 

 

បុរសៗ​​រៀបរាប់​ពី​បញ្ហា​ស្បែក​ក្បាល​ពី​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា