ការ​គេង​ច្រើន​ជាង 9 ម៉ោង, អង្គុយ​ច្រើន​ជាង 7 ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង​មាន​មូល​ហេតុ​ច្រើន​ទៀត​ អាច​បណ្តាល​ឲ្យ​មនុស្ស​អាយុ​ខ្លី​និង​ឆាប់​ស្លាប់បាន!

តាមការសិក្សាថ្មីមួយ នៃសាកលវិទ្យាល័យ ស៊ីដនី បានរក ឃើញថា ការគេងច្រើន ជាង 9 ម៉ោងក្នុង មួយថ្ងៃ, អង្គុយច្រើនជាង 7 ម៉ោងក្នុង មួយថ្ងៃ និងហាត់ប្រាណ តិចជាង 150 នាទី ក្នុងមួយ សប្តាហ៍ នឹងអាចស្លាប់លឿន ជាងធម្មតា 4 ដង បើប្រៀបធៀប ជាមួយអ្នកដែល អាចជៀសវាង ទម្លាប់ទាំង នេះបាន។

ការ​គេង​ច្រើន​ជាង 9 ម៉ោង, អង្គុយ​ច្រើន​ជាង 7 ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង​មាន​មូល​ហេតុ​ច្រើន​ទៀត​ អាច​បណ្តាល​ឲ្យ​មនុស្ស​អាយុ​ខ្លី​និង​ឆាប់​ស្លាប់បាន!

ក្រុមអ្នកសិក្សា បានស្រាវជ្រាវ និងសិក្សាលើ មនុស្សជាច្រើន ប្រមាណ 23 ម៉ឺននាក់ ហើយបានដឹងថា ជាធម្មតា ពួកគេ រងការវាយ ប្រហារខ្លាំង ដោយសារ ទម្លាប់ជក់បារី, ទទួលទានគ្រឿង ស្រវឹង, សម្រកទម្ងន់ ខ្លាំងពេក និងមិនសូវ ហាត់ប្រាណ ប៉ុន្តែបើតាមការ សិក្សាឲ្យស៊ី ជម្រៅទៅ ទើបដឹងថា នៅមានទម្លាប់ មិនល្អមួយ ចំនួនទៀត ដែលពួកគេ មិនសូវគិតដល់ ដូចជា ការគេងច្រើន ម៉ោងពេក, អង្គុយយូរពេក និងហាត់ប្រាណ តិចពេក ក៏ធ្វើឲ្យ ពួកគេ កាន់តែមាន បញ្ហាដែរ។

ការគេងឲ្យគ្រប់គ្រាន់ពិតជាល្អ ប៉ុន្តែយើងត្រូវ យល់ដឹងពី ការគេង តាមអាយុ របស់យើង ជាពិសេស មនុស្សកាន់តែ ចាស់ត្រូវ គេង ត្រឹម 6 ទៅ 7 ម៉ោង ឲ្យបាន ទៀងពេល គឺល្អបំផុត និងក្មេងជំទង់ៗ គេងត្រឹម 8 ម៉ោង ឲ្យទៀងទាត់ ក៏ល្អដែរ ហើយក្មេងតូចៗ អាចគេងបានច្រើន ម៉ោងពី 9 ដល់ 10 ម៉ោង ក៏គ្មាន បញ្ហាដែរ។

ការ​គេង​ច្រើន​ជាង 9 ម៉ោង, អង្គុយ​ច្រើន​ជាង 7 ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង​មាន​មូល​ហេតុ​ច្រើន​ទៀត​ អាច​បណ្តាល​ឲ្យ​មនុស្ស​អាយុ​ខ្លី​និង​ឆាប់​ស្លាប់បាន!

ដូចនេះមិត្តអ្នកអាន អាចជៀសវាង ពីគ្រឿងស្រវឹង, ការជក់ បារីបាន តែក៏ត្រូវ តែខ្វល់ ពីការគេង និងការហាត់ប្រាណ នេះផងដែរ ដើម្បីធ្វើឲ្យ សុខភាព និងជីវិតអ្នក កាន់តែ រស់បានយូរ អង្វែង។

  • ដោយ: Hong
  • 3:53 PM, 16 December
  • ប្រភព: CCTV
  • Tag: សុខភាព
  • ការ​គេង​ច្រើន​ជាង 9 ម៉ោង, អង្គុយ​ច្រើន​ជាង 7 ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង​មាន​មូល​ហេតុ​ច្រើន​ទៀត​ អាច​បណ្តាល​ឲ្យ​មនុស្ស​អាយុ​ខ្លី​និង​ឆាប់​ស្លាប់បាន!已关闭评论
  • 9 views
  • Hide Sidebar
    A+