រថយន្ត​ដឹកទំនិញ​ធុន​ធំ បុក​ម៉ូតូ​បុរស​ម្នាក់​ស្លាប់​នៅ​ផ្លូវ​ម្តុំ​អូរ​១​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ: បុរស​ម្នាក់​បាន​បើក​ក្បាល​ស្លាប់​និង​ថ្នល់​ភ្លាមៗ ខ​ណះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ហើយ​ត្រូវរថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង បើក​បុក​ពីក្រោយ​​ពេញទំហឹង កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវ​ម្តុំ​អូរ​១​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ​។ ចំណែកអ្នកបើករថយន្ត​បង្ក ក៏​មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​ដូចគ្នា ក្រោយ​​ពី​កើតហេតុ បាន​ចុះ​គេចខ្លួនបាត់ ទុក​តែ​រថយន្ត​។​

​តាម​សាក្សី​បាន​និយាយថា​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​១​គ្រឿងម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ​ក្រុង ព្រះសីហនុ​1B-1953​ក្នុង​ល្បឿន​ល្មម លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង បើកបុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ ម៉ូតូ​បាន​​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម​កម្លាំង​សមត្ថកិច្ច បានមក​ដល់​ហើយ​បាន​វាស់វែង និង​យកមធ្យោបាយ​ទាំង​២​យកទៅ​រក្សាទុក រង់ចាំ​ភាគី​បង្ក​ចូលខ្លួន មក​ដោះស្រាយ​​គ្នា​តាម​នីតិវិធី​។ ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច បាន​កំពុង​ទាក់ទង​រក​ក្រុមគ្រួសារ ឲ្យ​មកទទួលយក​ទៅធ្វើ​បុណ្យ​៕R