Eco Media Asia នឹង​ផ្ដល់​ឱ​កាស​ដល់​អ្នក​ចង់​ក្លាយជា​តារា​ម៉ូ​ដែល​

​ក្រុមហ៊ុន Eco Media Asia នឹង​បង្កើត​កម្មវិធី​ថ្មី​មួយ​ហៅថា «Face of Cambodia 2016» ដើម្បី​ប្រកួត​ជ្រើសរើស​កំពូល​តារា​បង្ហាញ​ម៉ូដ​តំណាង​ប្រទេស​កម្ពុជា ដោយ​ឈានទៅរក​ភាពជោគជ័យ និង​ក្លាយខ្លួនជា​តារា​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​។​
​លោក លី សេង​ហ៊ួ​ត ប្រធាន​ក្រុមហ៊ុន Eco Media Asia មានប្រសាសន៍​នៅក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី​១៥ ខែធ្នូ នេះ​ថា ការបង្កើត​កម្មវិធី Face of Cambodia 2016 នេះ​ឡើង​គឺ​ក្នុង​គោលបំណង​ប្រកួតប្រជែង​ជ្រើសរើស​កំពូល​តារា​បង្ហាញ​ម៉ូដ​តំណាង​ប្រទេស​កម្ពុជា​។

Eco Media Asia នឹង​ផ្ដល់​ឱ​កាស​ដល់​អ្នក​ចង់​ក្លាយជា​តារា​ម៉ូ​ដែល​

ហើយ​បេក្ខជន ដែលជា​ម្ចាស់​ជ័យលាភី និងមាន​ឱកាស​ចូលរួម​ប្រកួតប្រជែង​នៅ​វគ្គ​ផ្ដាច់​ព្រ័ត​លំដាប់ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​កូរ៉េ​ក្នុង​កម្មវិធី Asia Model Festival 2016 ដែលមាន​ការចូលរួម​ជាង ២០ ​ប្រទេស ក្នុង​តំបន់​អាស៊ី រួមមាន ប្រទេស​កូរ៉េខាងត្បូង ចិន ជប៉ុន តៃវ៉ាន់ ឥណ្ឌូនេស៊ី សឹង្ហ​បូរី ម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន ហុងកុង និង​ប្រទេស​ជាច្រើន​ទៀត​។​

Eco Media Asia នឹង​ផ្ដល់​ឱ​កាស​ដល់​អ្នក​ចង់​ក្លាយជា​តារា​ម៉ូ​ដែល​

​លោក​បាន​បន្តទៀតថា កម្មវិធី​នេះ នឹង​ប្រព្រឹត្ត​ណ៍​ទៅ​នៅ​ដើម ខែមករា ឆ្នាំ ២០១៦ ដែលមាន​រយៈពេល ១០ ​សប្តាហ៍ ហើយ​យើង​នឹងធ្វើ​ឡើង នៅតាម​បណ្ដា​ផ្សារ​ទំនើប និង​តាម​បណ្ដារ​ខេត្ត​មួយចំនួន​ផងដែរ​។ ទស្សនិកជន​មិន​ត្រឹមតែ​ទទួលបាន​នូវ​ចំណី​អារម្មណ៍​ថ្មី ជាមួយ​ការ​ទស្សនា​កំសាន្ត​សប្បាយ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​នូវ​ការយល់ដឹង​ពី​ការតុបតែង​ខ្លួន​ជាមួយនឹង​ការឆ្នៃ​ម៉ូដ​សម្លៀកបំពាក់​ប្លែកៗ ទាន់សម័យ ពី​កម្មវិធី​ថែមទៀត​។

Eco Media Asia នឹង​ផ្ដល់​ឱ​កាស​ដល់​អ្នក​ចង់​ក្លាយជា​តារា​ម៉ូ​ដែល​

កម្មវិធី​មួយ​នេះ​និង​ក្លាយជា​ផ្នែក​មួយ​ក្នុងការ ​ចូលរួមចំណែក​នៃ​ការ​អភិ​វ​ឌ្ឈ​ន៍​វិស័យ​សិល្បៈ ដែលមាន​គោលបំណង​ផ្ដល់​ឪ​កាស​ឲ្យ​ប្អូនៗ​ជំនាន់​ថ្មី ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​បាន​បញ្ចេញ​សមត្ថភាព ទេពកោសល្យ​សិល្បៈ និង​ប្ដូរ​បទពិសោធន៍​គ្នា​នៃ​ការដើរ​បង្ហាញ​ម៉ូដ​នៅក្នុង​កម្មវិធី Face of Cambodia 2016 ហើយនឹង​ឈានទៅរក​កម្មវិធី​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​កូរ៉េ​ផងដែរ​។

Eco Media Asia នឹង​ផ្ដល់​ឱ​កាស​ដល់​អ្នក​ចង់​ក្លាយជា​តារា​ម៉ូ​ដែល​

ប្រសិនបើ​បេក្ខជន ឬ​បេ​ក្ខ​នារី មាន​ចំណាប់អារម្មណ៍ ចង់​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ សូម​មក​ដាក់​និង​ទទួល​ពាក្យ ចាប់ពីពេលនេះ​តទៅ ហើយ​កម្មវិធី​នេះដែរ នឹងមាន​ការចុះផ្សាយ​ផ្ទាល់ តាមរយៈ​ក​ញ្ចា​ក់​ទូរទស្សន៍ CNC ក្នុងពេល​ឆាប់ៗ​នេះ ជា​រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៨ ដល់​ម៉ោង ៩ និង ​៣០​ នាទី​យប់​៕ សុទ្ធ គឹម​សឿន

​   Eco Media Asia នឹង​ផ្ដល់​ឱ​កាស​ដល់​អ្នក​ចង់​ក្លាយជា​តារា​ម៉ូ​ដែល​