សុ​ផា លីន​ដា ធ្វើឱ្យ​ នៅ ស៊ី​នឿន រំភើប​ក្នុង​ថ្ងៃ​ខួបកំណើត​!

ថ្វីត្បិតតែ​នាង​មិន​ទទួលស្គាល់ថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក នៅ ស៊ី​នឿន ជា​គូ ស្នេ​ហ៏​ជាមួយ​នាង​ក៏ពិតមែន តែ​សុ​ផា លីន​ដា តែងតែ​សរសើរ​ពី​អត្ត​ច​រិ​ក​របស់​តារាចម្រៀង​សម្បុរ​ស្រអែម​រូបនេះ រហូត។​

សុ​ផា លីន​ដា ធ្វើឱ្យ​ នៅ ស៊ី​នឿន រំភើប​ក្នុង​ថ្ងៃ​ខួបកំណើត​!

អ្វីដែល​គេ​បានកត់សំគាល់​នោះ នៅ​ថ្ងៃ​ខួបកំណើត​របស់​នៅ ស៊ី​នឿន កាលពី​រាត្រី​ថ្ងៃទី ១៥ ខែធ្នូ យប់មិញ​នេះ ស្រី​ស្អាត សុ​ផា លីន​ដា បានរៀបចំ​នំ​ខួប កំណើត ដែលមាន​រូប​បេះដូង រួមជាមួយ​និង​ពាក្យ​ពេ​ច​ន៏​ដ៏​ផ្អែមល្ហែម ធ្វើអោយ​លោក នៅ ស៊ី​នឿន រំភើបចិត្ត​មិនតិច​នោះទេ​។​

សុ​ផា លីន​ដា ធ្វើឱ្យ​ នៅ ស៊ី​នឿន រំភើប​ក្នុង​ថ្ងៃ​ខួបកំណើត​!

លោក​នៅ ស៊ី​នឿន បានធ្វើ​ខួបកំណើត កាលពី​យប់មិញ​នេះ នៅផ្ទះ​របស់លោក​ផ្ទាល់ ដែលមាន​ទីតាំង នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​អ្នកសិល្បៈ​ជិតស្និទ្ធ​មួយចំនួន បាន​ចូលរួម ដូចជា​លោក រ៉េត ធី​ដូ​ណា វី​ជេ​រតនា គូ​ដណ្តឹង គង់ វិច្ឆិកា និង​ស្រី​ស្អាត ស៊ិន នារីរ័ត្ន ជាដើម​។​អ្វីដែល​គួរអោយកត់សំគាល់​នោះ ក្រៅពី​ពាក្យ​ពេ​ច​ន៏​ជូន ពរ​ពី​សំណាក់​មិត្តភក្តិ​ ។​ហើយ អ្វី​ដែល​ធ្វើអោយ​លោក នៅ ស៊ី​នឿន រំភើប​និង​ញញឹម​បិទមាត់​មិន​ជិត​នោះ គឺ​លោក​បានទទួល​នំ​ខួបកំណើត រាង​បេះដូង យ៉ាង​ស្រស់ស្អាត​និង​ពិ​េ​សស​ពី​ស្រី​ស្អាត សុ​ផា លីន​ដា រួមជាមួយ​ពាក្យ ជូនពរ​យ៉ាង ផ្អែមល្ហែម​«​រីករាយ​ថ្ងៃកំណើត​បង​សំលាញ់ ជូនពរ​បង​ជោគជ័យ​ការងារ​រកលុយ​បាន ច្រើនៗ​។​អូន​ស្រលាញ់​បង​ណាស់​»​។

សុ​ផា លីន​ដា ធ្វើឱ្យ​ នៅ ស៊ី​នឿន រំភើប​ក្នុង​ថ្ងៃ​ខួបកំណើត​!

កន្លងមក ទោះបីជា​អ្នក​ទាំងពីរ​មិន​ទទួលស្គាល់​ពី​ចំណង​ស្នេ​ហ៏ របស់​ពួកគេ ក៏ពិតមែន តែ​អ្នក​នៅក្នុង​ពិភព​សិល្បៈ​សុទ្ធតែ​បានដឹងថា នៅ ស៊ី​នឿន និង​សុ​ផា លីន​ដា ជា​គូ​ស្នេ​ហ៏​នឹង​គ្នា​។​

សុ​ផា លីន​ដា ធ្វើឱ្យ​ នៅ ស៊ី​នឿន រំភើប​ក្នុង​ថ្ងៃ​ខួបកំណើត​!

ជារឿយៗ​គេ​តែងតែ​ឃើញ​អ្នក​ទាំងពីរ​បណ្តើរគ្នា​ត្រសង មិន​ថា តែ​នៅក្នុង​សកម្មភាព​ការងារ​ឬ​កម្មវិធី កំសាន្ត​នោះទេ​។​ក្នុងនោះ ក៏មាន​ការសរសើរ​ថា សុ​ផា លីន​ដា​និង នៅ ស៊ី​នឿន ពិតជា​សក្តិសម​គ្នា ទាំង​រូប​សម្រស់ និង​អាយុ ជា​ពិ​េ​សស​អ្នក​ទាំងពីរ​សុទ្ធតែជា​អ្នក​នៅ​លីវ​ដូចគ្នា​។​ ​សុ​ផា លីន​ដា កាន់​តែមាន​ប្រជាប្រិយភាព ជាមួយនិង​ការសម្តែង ការដើរ​ម៉ូដ​និង​ថត​ផ្សាយពាណិជ្ជកម្ម​ជាដើម​។​ ​ចេ​នី​