ក្រុម​អ្នក​ចាប់​ម៉ូយ​​ ហាង​ខារ៉ាអូខេ​២​កន្លែង​ វាយ​ដណ្ដើម​​គ្នា ​​​ផ្អើល​​ទាំងកណ្តាល​អធ្រាត្រ​

រាជធានី​ភ្នំពេញ ​៖ ក្រុម​អ្នក​ចាប់​ម៉ូយ​​នៅ​ក្នុងហាងខារ៉ាអូខេ២​កន្លែង ​ដែល​មាន​ទីតាំង​​ស្ថិត​​នៅ​​ជាប់​​គ្នា​​​មាន​ជម្លោះ​​ដោយ​ពាក្យ​សម្ដី​ហើយ​ដោយ​មានការ​គាំទ្រ​ពី​សំណាក់​ថៅកែ​ និង​មេការ​រៀង​ៗ​ខ្លួ​ន​​​នោះ​ ​​រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​យ៉ាង​អនា​ធិបតេយ្យ​​បង្ក​​ឱ្យ​ភ្ញាក់​​ដល់​ប្រជាពលរដ្ឋ​ទាំង​​រំលង​អធ្រា​ត្រ ដែល​​បណ្ដាល​ឱ្យ​​មាន​​អ្នក​​រង​របួស​បែកក្បាល​ម្នាក់​ផង​ដែរ ​។

ហេតុ​ការ​ណ៍​នេះ​ ​​កើត​ឡើង​កាលពី​វេ​លា​​ម៉ោង​១២ ​និង​២៥​នាទី​យប់​​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ​ធ្នូ ​២០១៥ ​ស្ថិត​នៅ​​ចំណុច​ហាង​​ខា​រ៉ា​អូរ​ខេ «សប្បាយ​រាត្រី ​និងស្កា​យ​ស្តារ​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ។​​

ប្រភព​​បាន​ឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ មាន​ភ្ញៀវ​ទៅ​រក​កន្លែង​ច្រៀង​​ខា​រ៉ា​អូរ​ខេ ខណៈនោះ​ក្រុម​អ្នក​ចាប់​ម៉ូយ​​ប្រចាំ​នៅ​ហាង​ទាំង​២នោះ​​បាន​ដណ្ដើម​គ្នា​ហៅ​ម៉ូយ​ឱ្យ​​ចូល​ទៅ​ក្នុង​ហាង​​​​រៀង​ៗ​ខ្លួន ​ដែល​ការ​ចាប់​ម៉ូយ​នោះ​ មាន​ភាព​អនាធិបតេយ្យ​ពេញ​ដងផ្លូវ​ និង​ស្រែក​​ឡូឡា​​ក្នុង​ស្ថានភាព​រញ៉េ​រញ៉ៃ​បំផុត​ ។

ពេល​នោះ​​ទំនាស់​ពាក្យ​សម្ដី​បាន​​កើតឡើង​យ៉ាង​ស្រួចស្រាល់ ហើយ​ភាគី​ម្ខាង​ៗ​ដោយ​មានការគាំទ្រ​ពី​សំណាក់​ថៅកែ និង​មេការ​ហាង​រៀង​ៗ​ខ្លួន ​ក៏​បាន​ឈាន​ដល់​ការ​វាយតប់​គ្នា​មួយ​ប្រាវ បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ និង​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋដែល​រស់នៅ​ក្បែរ​​នោះ និង​បាន​បណ្ដាល​​ឱ្យ​​បុរស​ម្នាក់ ​ដែល​ជា​អ្នក​ហៅ​ម៉ូយ​ប្រចាំ​នៅ​ក្នុង​ហាង​ស្កា​យ​ស្តារ​រង​របួស​ក្បាល ​ដោយសារ​ខាង​ហាង​ខារ៉ាអូខេ «សប្បាយ​រាត្រី​» វាយ​នឹង​ឈើ​​ជ្រុង ហើយ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស និង​ប៉េ​អឹ​ម​ខណ្ឌ​ពោធិ៍​​សែន​ជ័យ បាន​ចុះ​ទៅ​អន្តរា​គម​ន៍​​ទាំង​យប់​ភ្លាម​​ៗ​ដែរ​។

ក្រុម​អ្នក​ចាប់​ម៉ូយ​​ ហាង​ខារ៉ាអូខេ​២​កន្លែង​ វាយ​ដណ្ដើម​​គ្នា ​​​ផ្អើល​​ទាំងកណ្តាល​អធ្រាត្រ​
ក្រុម​អ្នក​ចាប់​ម៉ូយ​​ ហាង​ខារ៉ាអូខេ​២​កន្លែង​ វាយ​ដណ្ដើម​​គ្នា ​​​ផ្អើល​​ទាំងកណ្តាល​អធ្រាត្រ​
ក្រុម​អ្នក​ចាប់​ម៉ូយ​​ ហាង​ខារ៉ាអូខេ​២​កន្លែង​ វាយ​ដណ្ដើម​​គ្នា ​​​ផ្អើល​​ទាំងកណ្តាល​អធ្រាត្រ​
ក្រុម​អ្នក​ចាប់​ម៉ូយ​​ ហាង​ខារ៉ាអូខេ​២​កន្លែង​ វាយ​ដណ្ដើម​​គ្នា ​​​ផ្អើល​​ទាំងកណ្តាល​អធ្រាត្រ​
ក្រុម​អ្នក​ចាប់​ម៉ូយ​​ ហាង​ខារ៉ាអូខេ​២​កន្លែង​ វាយ​ដណ្ដើម​​គ្នា ​​​ផ្អើល​​ទាំងកណ្តាល​អធ្រាត្រ​
ក្រុម​អ្នក​ចាប់​ម៉ូយ​​ ហាង​ខារ៉ាអូខេ​២​កន្លែង​ វាយ​ដណ្ដើម​​គ្នា ​​​ផ្អើល​​ទាំងកណ្តាល​អធ្រាត្រ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត