លោកអភិបាល ខណ្ឌដង្កោ សួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវ នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌដង្កោ បានដឹកនាំមន្ត្រី រាជការសាលាខណ្ឌ និងសង្កាត់ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវ បេតុង និងលូ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក។

លោកអភិបាលខណ្ឌ ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ បានធ្វើការសាកសួរសុខ ទុក្ខបងប្អូន ប្រជាពលរដ្ឋ ភូមិបុរីកម្មករ ដែលជាអ្នកទទួល ផលដោយផ្ទាល់ និងប្រើប្រាស់ផ្លូវ០១ខ្សែនេះប្រចាំថ្ងៃ ដែលផ្លូវថ្មី ០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត មិនប៉ះពាល់ដល់ សុខភាព និងមានផាសុខភាពក្នុងការរស់នៅ យ៉ាងណាម៉ិញ លោកអភិបាល ក៏បានផ្តាំផ្ញើឲ្យ ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាផ្លូវនេះឲ្យបានល្អប្រសើរ និងបានយូរអង្វែង ដើម្បីប្រើប្រាស់។ លោកអភិបាលក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរពីការលំបាក របស់បងប្អូន ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន។ លោកអភិបាលក៏បានលើកឡើង អំពីការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិ មានផ្លូវ មានស្ពាន មានហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសារទរ និងគាំទ្រ ព្រមទាំងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានគិតគូរដល់ការលំបាក របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាក់ស្តែងផ្លូវបេតុងថ្មី ដែលជាសមិទ្ធផលដែលគាត់ទទួលបាននាពេលនេះ ដែលកន្លង មកផ្លូវនេះមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសការប្រកបរបចិញ្ចឹមជីវិតរបស់ពួកគាត់ និងទៅធ្វើបុណ្យទានទៀតផង ព្រោះផ្លូវនេះជាផ្លូវសំខាន់ភ្ជាប់ទៅវត្តព្រះបាទជាន់ឯក។

គួរបញ្ជាក់ថាៈ ផ្លូវបេតុង០១ខ្សែនេះ ជាផ្លូវបេតុងឆ្អឹងដែក ប្រវែង ៥២៥ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុង ភូមិបុរីកម្មករ ស្ថិតក្នងគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៥ និងលូ ដែលមានមុខកាត់ ០,៦ម៉ែត្រ តាមបណ្តោយផ្លូវបេតុង បានស្ថាបនារួចនាពេលថ្មីៗនេះ ៕

លោកអភិបាល ខណ្ឌដង្កោ សួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវ នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក

លោកអភិបាល ខណ្ឌដង្កោ សួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវ នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក

លោកអភិបាល ខណ្ឌដង្កោ សួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវ នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក