អ្នកជំនាញពន្យល់ថា ការប្ដូរចង្កូត រថយន្តពី ស្ដាំទៅឆ្វេង គ្មានផលប៉ះពាល់ទេ

ភ្នំពេញ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សមាគមសហគ្រាសធុនតូច មធ្យមកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុន អេស ធី ភី ប្ដូរចង្កូតពីស្ដាំ មកឆ្វេង នៅព្រឹកថ្ងៃពុធ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥ បានថ្លែងថា ការផ្លាស់ប្ដូរចង្កូត រថយន្តពីស្ដាំ មកឆ្វេង មិនមានផលប៉ះពាល់ អ្វីដល់ដំណើរការ របស់រថយន្តឡើយ។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងប្រាប់លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នៅ កម្ពុជាការបើកបរ កំណត់យកការប្រកាន់ស្ដាំ តែបើប្រជាពលរដ្ឋ នៅប្រើប្រាស់រថយន្តចង្កូតស្ដាំ បណ្ដាលឲ្យការ ធ្វើដំណើរ គ្មានសុវត្ថិភាព និងបណ្ដាលឲ្យទទួល រងគ្រោះថ្នាក់បាន ដូច្នេះម្ចាស់រថយន្តទាំងអស់ដែល មានរថយន្ត ចង្កូតស្ដាំ គួរតែយកទៅកែដាក់ចង្កូតឆ្វេង ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងស្របតាមច្បាប់ ចរាចរណ៍កម្ពុជា ដែល តម្រូវ ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់តែរថយន្តចង្កូតឆ្វេង តែប៉ុណ្ណោះ ហើយការប្ដូរចង្កូតនេះ គ្មានផលប៉ះពាល់អ្វីទេ។

លោក តែ តាំងប៉ បានបញ្ជាក់ថា “ក្រុមហ៊ុនកែចង្កូតធានាលើប្រព័ន្ធកែចង្កូតមួយឆ្នាំទៀត។បានន័យថា យើងកែ ចង្កូតហើយ យើងអាចឲ្យគេចរាចរណ៍ក្នុងរយៈពេលមួយឆ្នាំ ។យើងជួសជុលថែទាំឲ្យគេអត់យកលុយទេ”។

គួរបញ្ជាក់ថា អតិថិជនដែលមកប្ដូរចង្កូតរថយន្តពីស្ដាំមកឆ្វេង ក្នុងក្រុមហ៊ុន អេស ធី ភី ប្ដូរចង្កូតពីស្ដាំមកឆ្វេង របស់លោកឧកញ៉ា តែ តាំងប៉  គឺម្ចាស់រថយន្តគ្រប់រូបអាចបង់ពន្ធ និងធ្វើស្លាកលេខរថយន្តនៅក្នុងក្រុមហ៊ុនតែម្ដង បន្ទាប់ពីប្ដូរចង្កូតរថយន្តហើយ ដោយមិនចាំបាច់ទៅបង់ពន្ធ និងធ្វើស្លាកលេខនៅតាមក្រសួង មន្ទីរនានានោះទេ៕