ប្រជាពលរដ្ឋ រស់នៅជាប់ផ្លូវសូឡា ២០០៤ សំណូមពរឲ្យ សាលារាជធានី ជួសជុលផ្លូវបង្ហើយ

ភ្នំពេញ៖ ដោយស្ថានភាព កំណាត់ផ្លូវ សូឡា២០០៤ មានជង្ហុកធំៗ  ហើយហុយដីទ្រលោម ពិបាកក្នុងការ ធ្វើដំណើរ  និងធ្វើឲ្យប៉ះពាល់ ដល់សុខភាព អាចបង្កឲ្យមានគ្រោះថ្នាក់ ជាយថាហេតុផងនោះ  នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះ ប្រជាពលរដ្ឋនៅម្តុំផ្លូវនោះ បានសំណូមពរឲ្យ សាលាក្រុងមេត្តាចាត់ចែង បន្តជួសជុលកំណាត់ ផ្លូវនេះ ឲ្យទាន់រដូវប្រាំង ។

ប្រជាពលរដ្ឋនៅម្តុំផ្លូវ សូឡា ២០០៤ ចាប់ពីចំណុចអតីតកន្លែង បញ្ឈរបង់លុយពេលរថយន្តចូល ឆ្ពោះទៅផ្លូវ សហព័ន្ធរុស្ស៊ី បានធ្វើការត្អួញត្អែរ និងផ្ញើសំណូមពរដល់សាលាក្រុង តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា «កំណាត់ផ្លូវ សូឡា នេះបានបង្កភាពលំបាកក្នុងការធ្វើដំណើររបស់ពួកគាត់ ដោយមានជង្ហុកធំៗ ពិបាក ធ្វើដំណើរ ថែមទាំងហុយដីទ្រលោម ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ» ។ ពួកគាត់បានបន្តថា  «ដោយយោង លើបញ្ហានេះ សូមឲ្យសាលាក្រុងមេត្តាចុះពិនិត្យ និងរៀបចំជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ  ឲ្យទាន់រដូវប្រាំង បើទុកបន្តទៀតដល់រដូវវស្សាវា នឹងបង្កឲ្យដក់ទឹកបែកភក់ កាន់តែពិបាកធ្វើ ដំណើរជាងនេះទៅទៀត »។

បញ្ជាក់ផងដែរ បច្ចុប្បន្ននេះ សាលារាជធានី បានសម្រេចនូវការស្ថាបនាផ្លូវសូឡាពីស្តុបណូគា (២៧១) ដល់ចំណុច អតីតបញ្ឈរលក់សំបុត្រសម្រាប់រថយន្តឆ្លងកាត់ផ្លូវ ក្បែរកងពល៩៩ រួចជាស្ថាពរ ប៉ុន្តែចាប់ពីចំណុចអតីត បញ្ឈរ លក់សំបុត្រ ចាក់ទៅផ្លូវសហព័ន្ធរុស្ស៊ី សាលាក្រុងមិនបានស្ថាបនានោះទេ ដោយទុកកំណាត់ផ្លូវនេះចោល ៕