សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសហការ ជាមួយកងពលតូច លេខ៧០ រៀបចំកម្មវិធីបំប៉ន ជំនាញជម្លៀស បន្ទាន់ក្នុងគ្រាអាសន្ន

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) បានរៀបចំសិក្ខាសាលាមួយ ស្ដីពី កម្មវិធីបណ្ដុះបណ្ដាល បំប៉នជំនាញជម្លៀស បន្ទាន់ក្នុងគ្រាមានអាសន្ន និងការប្រើប្រាស់ ឧបករណ៍ពន្លត់អគ្គីភ័យ ជូនដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយមាន កិច្ចសហការជាមួយអង្គភាព កងពលតូចលេខ៧០។

លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានមានប្រសាសន៍ថា ដោយអនុវត្តន៍ តាមសេចក្តីសម្រេចលេខ ០១/១៥ គ.ទ.ក សសរ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យប្រើប្រាស់ ស្តង់ដាជាតិ សម្រាប់ការទទួលស្គាល់គុណភាព អប់រំលើគ្រឹះស្ថាន ឧត្តមសិក្សា ក្នុងស្តង់ដាទី៧ និយាយពីធនធាន រូបវន្ត ដែលគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាបានដាក់ឱ្យអនុវត្តន៍ AEUបានរៀបចំសិក្ខា សាលា នេះ ដើម្បីបណ្តុះបណ្តាលបំប៉នបន្ថែមលើជំនាញជម្លៀសបន្ទាន់ក្នុងគ្រាអាសន្ន និងការប្រើប្រាស់ ឧបករណ៍ ពន្លត់អគ្គីភ័យជូន ដល់បុគ្គលិក សាស្រ្តាចារ្យជាពិសេសនិស្សិតឱ្យបានធ្វើ លំហាត់អនុវត្តន៍ ជាក់ស្តែងជាមួយនឹងឧបករណ៍ការពារអគ្គីភ័យ របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានស្រាប់។

លោកបណ្ឌិតបានបន្ថែមទៀតថាសិក្ខាសាលាបណ្តុះបណ្តាលបំប៉នចំណេះដឹងជាមូលដ្ឋានអំពីការជម្លៀសបន្ទាន់ក្នុងគ្រាអាសន្ន និងការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យនេះ ពិតជាមានអត្ថន័យ អត្ថប្រយោជន៍ធំបំផុតសម្រាប់ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ព្រោះថាវានឹងជួយឱ្យយើងមានស្មារតីរឹងមាំ ហ៊ានប្រយុទ្ធតទល់នឹងព្រឹត្តិការណ៍ កោឡាហល ឬអគ្គីភ័យណាមួយ កើតឡើយដោយយថាហេតុ ដោយយកនូវចំណេះដឹង បទពិសោធន៍ ដែល ឃើញក្នុងថ្ងៃនេះជាមូលដ្ឋានក្នុងការ រំដោះខ្លួនឱ្យទទួលបានសុខសុវត្ថិភាព និងអាចជាជំនួយដល់អ្នករង គ្រោះផ្សេងទៀត។

ស្ថិតនៅក្នុងពិធីដ៏មានអត្ថន័យនេះលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងទទួលការងារហ្វឹកហ្វឺន នៃកង ពលតូចលេខ៧០ និងសហការី បានធ្វើបទបង្ហាញពីប្រភេទ នៃឧបករណ៍សម្រាប់ប្រើប្រាស់ក្នុង គ្រាមានអាសន្ន និងពីរបៀបប្រើប្រាស់ឧបករណ៍ទាំងអស់នោះទៅតាមកាលៈទេសៈ និងតាមបច្ចេកទេសជូនដល់អង្គពិធីទាំងមូល។ លោកឧត្តមសេនីយ៍ទោ បានធ្វើការកោតសរសើរដល់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលជាសាកលវិទ្យាល័យ ទីមួយក្នុងប្រទេសកម្ពុជា ដែលបានសហការជាមួយអង្គភាពកងពលតូចលេខ៧០ និងបានស្នើឱ្យក្រុមការងារ របស់លោកធ្វើលំហាត់សមជូនដល់ បុគ្គលិក សាស្រ្តាចារ្យនិងប្អូនៗនិស្សិតបានយល់ដឹងពីមូលដ្ឋាន អំពីការ ជម្លៀសបន្ទាន់ក្នុងគ្រាមានអាសន្ន និងការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យក្នុងពេលនេះ។ លោកឧត្តមសេនីយ៍ទោ សង្ឃឹមយ៉ាងមុតមាំថាសកម្មភាពនេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅតែបន្តជារៀង រាល់ឆ្នាំ ដើម្បីផ្តល់ចំណេះដឹង ដល់បុគ្គលិក សាស្រ្តាចារ្យ និស្សិតសម្រាប់យកទៅការពារខ្លួនផង និងអាចជួយ ដល់អ្នករងគ្រោះផង ហើយឯកឧត្តម រីករាយស្វាគមន៍ចំពោះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការបញ្ជូនបុគ្គលិក សាស្រ្តាចារ្យ និស្សិត ធ្វើទស្សនកិច្ចសិក្សា ដល់ទីតាំងកងពលតូចលេខ៧០ ដោយផ្ទាល់ ដើម្បីសិក្សារៀនសូត្របន្ថែមពីរបៀបសង្គ្រោះបឋមផ្សេងៗទៀត ព្រោះថាបើសិនជាយើងយល់ដឹងពីការ សង្គ្រោះបឋម និងការអនុវត្តបានល្អនោះវាពិតជាផ្តល់ភាព ងាយស្រួល ដល់ការយកទៅសង្គ្រោះបន្តទៀត។ក្រោយពីបានធ្វើបទបង្ហាញស្តីពីការជម្លៀសបន្ទាន់ក្នុងគ្រាអាសន្ន និងការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យ រួចមកសិក្ខាកាមទាំងអស់បានអនុវត្តន៍ ដោយផ្ទាល់ជាមួយ ក្រុមការងារហ្វឹកហ្វឺននៃកងពលតូចលេខ៧០ ដូចជាការជម្លៀសនិស្សិតចេញពីអគារសន្និសីទជាន់ទី១៣ ទៅកាន់ជាន់ផ្ទាល់ដីនិងខាងក្រៅអគារ ព្រមទាំងហាត់ពីការប្រើប្រាស់ឡានបាញ់ទឹក និងឧបករណ៍ពន្លត់អគ្គីភ័យ និងឧបករណ៍សង្រ្គោះបឋមគ្រប់ប្រភេទ។

សូមរំលឹកផងដែរថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប កំពុងជ្រើសរើសនិស្សិតឱ្យចូលរៀនថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ លើឯកទេស៖ គ្រប់គ្រងពាណិជ្ជកម្ម, បច្ចេកវិទ្យាព័ត៌មាន, បង្រៀនភាសាអង់គ្លេស, វិទ្យាសាស្រ្តសេដ្ឋកិច្ច, វិទ្យាសាស្រ្ត នយោបាយ, រដ្ឋបាលសាធារណៈ, នីតិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ។ចូលរៀននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ សម្រាប់វគ្គសៅរ៍-អាទិត្យ និងថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៥ សម្រាប់វគ្គចន្ទ-សុក្រ។ ដោយឡែកថ្នាក់បរិញ្ញាបត្រនិងបរញ្ញាបត្ររង ចូលរៀននៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៥។ ព័ត៌មានបន្ថែម៖ ផ្ទះលេខ៦០ ផ្លូវលេខ១៤៦ កែងផ្លូវលេខ២៥៧សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ015 720 072, 092 882 383, 017 74 84 14, 017 799 889។