អ្នកនំាពាក្យ​ ៖ សមត្ថកិច្ចកំពុង​តាមប្រមាញ់ជន​សង្ស័យដែលជិះរថយន្ត ​Luxus570 ​បាញ់អ្នកដើររើស​អេតចាយ

រាជធានី​ភ្នំពេញ ៖​អ្នកនំាពាក្យអគ្គស្នងការនគរបាលជាតិ ​លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ឋ​បានមានប្រសាសន៍បា្រប់​គេហទំព័រកោះសន្តិភាព​នៅប៉ុន្មាននាទីមុននេះថា ជនសង្ស័យដែលជិះរថយន្ត ​Luxus570​ បាញ់អ្នកដើររើសអេតចាយ​កាលពីរំលងអធា្រត្រឈាន​ចូលថងៃទី១៥ធ្នូម្សិលមិញនោះ ​សមត្ថកិច្ចមិនទាន់​កំណត់មុខសញ្ញានៅ​ឡើយ​ទេ​ ដោយសារសកម្មភាព​បាញ់ប្រហារយប់ជ្រៅពេក​ តែយ៉ាងណាក៍ដោយ​សមត្ថកិច្ចជំនាញកំពុង​ដុតដៃដុតជើងស្រាវជ្រាវករណីនេះ​ ដើម្បីចាប់ខ្លួនជន​​ដៃដល់យក​មក​ផ្តន្ទាទោស​តាមច្បាប់ ។

គួររំលឹកថា ​បុរស​​​ដើរ​រើស​អេ​ត​ចាយ​ម្នាក់​ ​​ត្រូវ​​បាន​​គេ​បាញ់​​របួសធ្ងន់​​កាលពី​វេលា​ម៉ោង​១​​និង៣៦​​នាទី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី១៥​ ​ធ្នូ ​​​២០១៥ ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥​ ​កែង​ផ្លូវ​​លេខ​៤៣២​ ​ក្នុង​សង្កាត់​ទួលទំពូង១​​ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​​ ឈ្មោះ វាន់ សុភា​ ​អាយុ​៣៦​​ឆ្នាំ ​មុខរបរ​​ដើរ​រើស​អេ​ត​ចាយ ​ប្រពន្ធ​ឈ្មោះ ​សុខ ពាន្ធ​ ​អាយុ​៣៤​​ឆ្នាំ​ ​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។

ប្រភពព័ត៌​មាន​​ពី​កន្លែង​កើតហេតុ​​បានឱ្យ​​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​បុរស​អ្នក​រើស​​អេ​ត​ចាយ​​រូប​នេះ​កំពុង​អូស​រឺ​ម៉ក​អេ​ត​ចាយ​​​តាម​បណ្តោយ​ផ្លូវលេខ​១០៥ ​​ខណៈ​   ដែ​លកំពុង​ង​រើស​អេ​ត​​ចាយ​នៅ​តាម​ធុង​សំរាមនោះ​ ស្រាប់​​តែ​មាន​រថយន្ត​មួយ​គ្រឿង​​ម៉ាក​ឡិសស៊ីស​​570 ពណ៌​ខ្មៅ​ ​មិន​ចាំ​ស្លាក់​លេខ​ ​បើក​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ ដោយ​ផ្លូវ​តូច​ចង្អៀត​​ក៏​បាន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ទៅ​លើ​បុរស​រើស​ ​អេ​ត​ចាយ​ត្រូវ​ចំ​ចង្កេះ​ខាងស្តាំ​​ផ្នែក​ខាងក្រោយ​ ​​​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ហើយ​បើករថយន្ត​គេច​បាត់​ស្រមោល​​ ។​ ភ្លាម​ៗ​នោះ​ ​ជន​រង​គ្រោះ​ត្រូវ​បាន​​គេ​ដឹក​​តាម​​រឺម៉កម៉ូតូ​យក​ទៅ​​សង្គ្រោះ​​​នៅ​មន្ទី​រពេទ្យ​រុស្ស៊ី ៕